បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូបដែលមានកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុតសម្រាប់ឆ្នាំ 2022
នៅក្នុងពិភពបាល់ទាត់ ពីមួយរដូវកាលទៅមួយរដូវកាលតែងតែមានរឿងប្លែកៗជាច្រើនកើតឡើង។ រដូវកាលឆ្នាំ 2021/22 ក៏ដូចគ្នាដែរ។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញនោះ ក៏មានគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យជាច្រើនកើតឡើងផងដែរ។
មានក្រុមចំនួន 4 នៅទូទាំងលីគកំពូលទាំង 5 របស់ទ្វីបអឺរ៉ុបរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង 90 គ្រាប់។ Manchester City និង Liverpool ជាអធិរាជប្រចាំនៅ Premier League ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរហូតដល់ 99 គ្រាប់ និង 94 គ្រាប់។ ដោយឡែក Bayern Munich មានគ្រាប់បាល់សរុប 97 គ្រាប់ ហើយ Paris Saint-Germain ស៊ុតបានគ្រាប់សរុប 90 នៅ Ligue 1។
ទន្ទឹមនឹងគ្រាប់បាល់ដ៏ច្រើនសម្រាប់ក្លឹបនីមួយៗនេះដែរ យើងចោលភ្នែកក្រឡែកមកមើលកំពូលខ្សែប្រយុទ្ធទាំង 5 រូប ដែលមានស្ថិតិល្អបំផុត ក្នុងការរកគ្រាប់បាល់ ប្រចាំឆ្នាំ 2022 នេះ។
5. Ciro Immobile (កីឡាកររបស់ក្លឹប Lazio)
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទម្រង់លេងស៊ីសង្វាក់គ្នាបំផុតក្នុងក្របខ័ណ្ឌ Serie A អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងឆ្នាំ 2022 នេះខ្សែប្រយុទ្ធ Ciro Immobile មានស្ថិតិស៊ុតបញ្ចូលទីជាមធ្យម 0.84 គ្រាប់ក្នុងមួយប្រកួត។
4. Darwin Nunez (អតីតកីឡាកររបស់ Benfica/ បច្ចុប្បន្នផ្ទេរមក Liverpool)
Darwin Nunez គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Liverpool ហ៊ានចំណាយលុយទិញរហូតដល់ 85 លានផោន។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះមានស្ថិតិស៊ុតបញ្ចូលទីជាមធ្យម 0.84 គ្រាប់ក្នុងមួយប្រកួតនៅឆ្នាំ 2022 នេះ។
3. Robert Lewandowski (កីឡាកររបស់ក្លឹប Bayern Munich)
Robert Lewandowski គឺជាខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ ដែលស៊ុតបញ្ចូលទីបាន 50 គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន។ ហើយរដូវកាលនេះ គាត់នៅតែបង្ហាញភាពលេចធ្លោរដដែល ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាលដ៏មានគុណភាព។ ខ្សែប្រយុទ្ធ Bayern Munich រូបនេះមានស្ថិតិគ្រាប់បាល់ជាមធ្យម 0.95 គ្រាប់ក្នុងមួយប្រកួត។
2. Karim Benzema (កីឡាកររបស់ក្លឹប Real Madrid)
គ្មានអ្វីគួរឲ្យសង្ស័យទេថា Karim Benzema មានឥទ្ធិពលយ៉ាងណាសម្រាប់ Real Madrid កាលពីរដូវកាលមុននេះ។ គាត់បានជួយក្លឹបឲ្យឈ្នះពាន La Liga និង UEFA Champions League។ ក្នុងឆ្នាំ 2022 នេះ Benzema មានស្ថិតិគ្រាប់បាល់ជាមធ្យមគឺ 1.04 គ្រាប់ក្នុងមួយប្រកួត។
1. Kylian Mbappe (កីឡាកររបស់ក្លឹប PSG)
Kylian Mbappe ទើបតែនឹងចុះកុងត្រាថ្មីជាមួយ Paris Saint-Germain រហូតដល់ឆ្នាំ 2025។ ខ្សែប្រយុទ្ធរូបនេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់ក្លឹបរបស់ខ្លួនកាលពីរដូវកាលមុន។ គាត់មានស្ថិតិគ្រាប់បាល់ជាមធ្យម 1.09 គ្រាប់ក្នុងមួយប្រកួត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Barcelona ត្រៀមឆ្មក់ឱកាសចុះហត្ថលេខាលើ Rafael Leao
-
បាល់ទាត់អន្តរជាតិ5 days ago
គ្រូបង្វឹកទី 2 នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញនាពេលឆាប់ៗខាងមុខ
-
បាល់ទាត់អន្តរជាតិ5 days ago
ស្ថានភាពផ្លាស់ប្ដូរខ្លាំង! Barcelona ត្រៀមបន្តកុងត្រាថ្មីជាមួយ Raphinha