Connect with us

បាល់ទាត់អន្តរជាតិ

ការពិត​ប្លែកៗ 4 យ៉ាង​របស់ Kevin De Bruyne ដែល​អ្នក​ទាំងអស់​គ្នា​មិន​ធ្លាប់​បាន​ដឹង

Published

on

បច្ចុប្បន្ន​នេះ Kevin De Bruyne ត្រូវ​បាន​មជ្ឃដ្ឋាន​បាល់ទាត់​ចាត់ទុក​ថា គឺ​ជា​ខ្សែ​បម្រើ​ដ៏​ឆ្នើម​ម្នាក់​នៅ​ក្នុង​ពិភពលោក ដែល​ពូកែ​ក្នុង​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម និង​ជា​មនុស្ស​ម្នាក់​ដែល​ពូកែ​គិត​ក្នុង​ការ​រក​ដំណោះ​ស្រាយ ដើម្បី​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​ប្រសើរ​ឡើង។

Kevin De Bruyne ជា​ខ្សែ​បម្រើ​មួយ​រូប​ដែលបង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ប្រកួត ជា​មួយ​នឹង​ភាព​ស្ងប់ស្ងាត់ និង​ចិត្ត​ត្រជាក់​បំផុត។ ភាព​សាមញ្ញៗ​របស់​គាត់ បែរ​ជា​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែល​មាន​លេច​ធ្លោរ​នៅ​ក្នុង​ក្រុម។ ថ្ងៃ​នេះ​ខ្ញុំ​នឹង​នាំ​អ្នក​ទាំងអស់​គ្នា​ឲ្យ​មក​ស្គាល់​ពី​អាថ៌កំបាំង​ប្លែកៗ​ទាំង 4 របស់ Kevin De Bruyne។

1. Kevin De Bruyne អាច​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ ប៊ូរុនឌី (Burundi) បាន

ទោះ​បី​ជា De Bruyne កើត​នៅ Drongen ប្រទេស​ប៊ែលហ្ស៊ិក ប៉ុន្តែ​ឬសគល់​នៃ​ដូន​តា​របស់​គាត់​មាន​ប្រភព​មក​ពី​សាធារណរដ្ឋ​ប៊ូរុនឌី ដែល​ជា​ប្រទេស​គ្មាន​ដីគោក​នៅ​ក្នុង​តំបន់ Great Lakes នៃ​ទ្វីប​អាហ្វ្រិក។ Anna De Bruyne ជា​ម្តាយ​របស់ Kevin De Bruyne គឺ​ជា​អ្នក​ជំនាញ​ផ្នែក​វិស្វកម្ម​ប្រេង កើត​នៅ​ប្រទេស​ប៊ូរុនឌី។

2. ឈ្មោះ​ហៅ​ក្រៅ​របស់​គាត់​គឺ “tumble dryer” រឺ “ម៉ាស៊ីនសម្ងួត”

De Bruyne គឺ​ជា​កីឡាករ​ដែល​លេង​ពោរពេញ​ដោយ​ចិត្ត​ត្រជាក់​បំផុត​នៅ​លើ​ទីលាន។ កីឡាករ​សញ្ជាតិ​ប៊ែលហ្ស៊ិក​រូប​នេះ កម្រ​បង្ហាញ​អារម្មណ៍​របស់​គាត់​នៅ​លើ​ទីលាន​ណាស់ សូម្បី​តែ​គាត់​ស៊ុតបញ្ចូលទី​ក៏ដោយ។ De Bruyne ឆ្លើយតប​ទៅ​សារ​នៅ​ក្នុង WhatsApp ជាមួយ​ក្រុម មាន​លក្ខណៈ​សោះកក្រោះ​ណាស់ នោះ​ជាមូលហេតុ​ដែល​មិត្ត​របស់​គាត់​ហៅ​គាត់​ថា “ម៉ាស៊ីនសម្ងួត”។

3. Kevin De Bruyne មាន​សៀវភៅ​ជីវ​ប្រវត្តិ​ផ្ទាល់ខ្លួន

សៀវភៅ​ជីវ​ប្រវត្តិ​របស់ Kevin De Bruyne មាន​ចំណង​ជើងថា “Keep It Simple” ដែល​សហការ​និពន្ធ​ដោយ Raoul de Groote បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ខែតុលា ឆ្នាំ 2014។ De Bruyne បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សរសេរ​សៀវភៅ​របស់​គាត់ ដែល​រៀបរាប់​ពី​អាជីព​ និង​ជីវិត​ផ្ទាល់ខ្លួន​របស់​កីឡាករ​បាល់ទាត់។

4. Kevin De Bruyne ចំណាយ​ពេល​វេលា​ភាគច្រើន​ក្នុង​ការ​ដើរ​លេង​ក្នុង​ប្រទេស និង​សង្កេត​មើល​សត្វព្រៃ

ខ្សែ​បម្រើ​រូប​នេះ​ចូល​ចិត្ត​សត្វ​ព្រៃ ជា​ពិសេស​សត្វ​ស្លាប។ ក្រុម​អ្នក​អភិរក្ស​និយម​បាន​តែង​តាំង​គាត់​ជា​ឯកអគ្គរដ្ឋទូត​នៃ​ដែន​ជម្រក​សត្វស្លាប Weltvogelpark ក្នុង​ខែ​សីហា ឆ្នាំ 2014។ នៅពេល​គាត់​ត្រូវ​បាន​តែងតាំង De Bruyne បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ជួយ​ដល់​ស្ថានភាព​នៃ​ប្រភេទ​សត្វស្លាប​ដែល​ជិត​ផុតពូជ និង​នាំ​មក​នូវ​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​ខ្ញុំ”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២