Connect with us

បាល់ទាត់ជាតិ

ស្អែក​នេះ គឺ​ជា​ការ​ប្រកួត​បើក​ឆាក​របស់​ក្រុមជម្រើសជាតិ​កម្ពុជា U-19 ក្នុង​ព្រឹត្តិការណ៍ AFF Championship 2022

Published

on

នៅ​មុន​នេះ​បន្តិច ផេក​របស់​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​ពី​ការ​ហ្វឹកហាត់​ចុងក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម 19 ឆ្នាំ ដើម្បី​ត្រៀម​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ដែល​ជា​ការ​ប្រកួត​ដំបូង ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម 19 ឆ្នាំ​នៃ​ប្រទេស​សិង្ហបុរី។

ការ​ប្រកួត​ថ្ងៃ​ស្អែក​នេះ នឹង​ប្រព្រឹត្តិ​ឡើង​នៅ​កីឡដ្ឋាន Gelora Bung Karno Sports Complex នៃ​ប្រទេស​ឥណ្ឌូនេស៊ី វេលា​ម៉ោង 07:00 ល្ងាច (ម៉ោង​ដូចគ្នា​នឹង​កម្ពុជា​ដែរ)។ ដោយ​ឡែក​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា មិន​ទាន់​បាន​បញ្ជាក់​ជាផ្លូវការណ៍​អំពី​ការ​ផ្សាយ​ផ្ទាល់​ជូន​អ្នក​ទស្សនា​ទាក់ទង​នឹង​​ការ​ប្រកួត​នោះ​ទេ។

យ៉ាង​ណា​មិញ​ការ​ប្រកួត​ក្របខណ្ឌ AFF U-19 Youth Championship 2022 ត្រូវ​បាន​បែងចែក​ចេញ​ជា​ពីរ​ពូលធំៗ​គឺ ពូល A និង​ពូល B ដែល​ពូល A មាន 6 ក្រុម និង​ពូល B មាន 5 ក្រុម។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា U-19 ស្ថិត​នៅ​ក្នុង​ពូល B ដែល​មាន​ក្រុម​ជម្រើស​ជាតិ ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី និង ទីម័រខាងកើត។

ប្រភពទីមួយ: សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា

ប្រភពទីពីរ: Wikipedia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២