បាល់ទាត់អន្តរជាតិ
Joelinton និយាយថា អាវលេខ 10 របស់ Newcastle កំពុងរងចាំ Neymar

ខ្សែប្រយុទ្ធ Joelinton ចង់មិត្តរួមសញ្ជាតិរបស់គាត់ Neymar Jr មកចូលរួមជាមួយគាត់នៅ Newcastle ហើយផ្ទេរពីក្លឹបយក្សបារាំង Paris Saint-Germain ដោយនិយាយថា អាវលេខ 10 របស់ក្លឹប Newcastle កំពុងរង់ចាំ Neymar។
យ៉ាងណាមិញ Neymar ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានប្រធានក្លឹប PSG មានចេតនាលក់គាត់ចេញនៅរដូវក្ដៅនេះ ដោយសារការចំណាយរបស់ក្លឹបទៅលើគាត់ ធំជាងអ្វីដែលក្លឹបទទួលបាន។
ដោយឡែក បន្ទាប់ពីដឹងដំណឹងរបស់ PSG ពេលនេះក្លឹបតោខៀវ Chelsea និង Manchester United បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើកីឡាករវ័យ 30 ឆ្នាំរូបនេះ ប៉ុន្តែ Newcastle ជាក្លឹបតែមួយគត់ដែលអាចផ្តល់ប្រាក់ខែដ៏ច្រើនរបស់ Neymar បាន គឺរហូតដល់ 490,000 ផោន ក្នុងមួយសប្តាហ៍។
តារាឆ្នើមរបស់ Newcastle គឺកីឡាករ Joelinton បានបញ្ចុះបញ្ចូលមិត្តរួមក្រុមសញ្ជាតិប្រេស៊ីលដូចគ្នាគឺកីឡាករ Bruno Guimaraes ផ្ទេរមក Newcastle កាលពីដើមឆ្នាំនេះ ហើយគាត់ជឿជាក់ថា Bruno Guimaraes មានទំនាក់ទំនងជាមួយ Neymar ហើយ Bruno អាចធ្វើឲ្យ Neymar ផ្ទេរមក Newcastle បាន។
ថ្លែងទៅកាន់ Cast FC កីឡាករ Joelinton បាននិយាយថា៖ “យើងអាចមានកន្លែងមួយសម្រាប់គាត់ (Neymar)។… បុរសម្នាក់នោះ គឺជា Idol ដ៏ធំក្នុងពិភពបាល់ទាត់ ដូច្នេះការហៅគាត់មកចូលរួមជាមួយយើងពិតជាអាចទៅរួច”។
Joelinton បានបន្ថែមទៀតថា: “អាវលេខ 10 កំពុងរង់ចាំគាត់។ ខ្ញុំនឹងផ្ញើសារទៅ Bruno។ Bruno មានទំនាក់ទំនងជាមួយគាត់។ គាត់អាចផ្ញើសារអញ្ជើញ Neymar ឲ្យមកលេងនៅទីនេះ”។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះ អាវលេខ 10 នៅក្លឹប Newcastle ត្រូវបានពាក់ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Allan Saint-Maximin។ ប៉ុន្តែប្រសិនបើ Neymar ផ្ទេរមកមែននោះ ប្រហែលជាពួកគេអាចនឹងសម្រួលលេខអាវនេះទៅឲ្យ Neymar ហើយឲ្យ Allan Saint-Maximin ពាក់លេខផ្សេង។
ប្រភព: Thesun
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!