បាល់ទាត់អន្តរជាតិ
Man United និង Man City កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាប Serge Gnarby

យោងតាមប្រភពមួយដែលបានផ្ដល់ដោយ ESPN កាលពីម្សិលមិញនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រៀមនឹងចាកចេញពីក្លឹបបិសាចក្រហម ដើម្បីស្វែងរកក្លឹបថ្មីដែលមានឱកាសលេងពាន UEFA Champions League។
ជាមួយនឹងភាគរយកាន់តែខ្ពស់ក្នុងការចាកចេញរបស់ Cristiano Ronaldo ពីទឹកដី Old Trafford នោះ ក្លឹបបិសាចក្រហមកំពុងសម្លឹងមើលការផ្ទេរខ្សែប្រយុទ្ធស្លាបរបស់ Bayern Munich គឺកីឡាករ Serge Gnabry ដើម្បីពង្រឹងក្រុមរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Manchester City ក៏ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិអាល្លឺម៉ង់ Gnabry នេះផងដែរ។ ជាមួយនឹងការបាត់បង់ Raheem Sterling ដែលត្រៀមនឹងផ្ទេរទៅ Chelsea នោះ Gnabry ទំនងជានឹងក្លាយជាបេក្ខភាពមួយដ៏សាកសមបំផុតដែលលោក Pep Guardiola ចង់បាន។
លើសពីនេះទៀត Gnabry បានបដិសេធរួចហើយនូវការបន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich ដែលក្នុងកុងត្រាថ្មីនោះ មានលក្ខខណ្ឌប្រាក់ពលកម្ម 200,000 ផោនក្នុងមួយសប្តាហ៍។ Gnabry នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតជាមួយ Bayern Munich ហើយក្លឹបចង់ព្យាយាមរក្សាទុកគាត់បន្តទៀត ប៉ុន្តែប្រសិនបើកីឡាកររូបនេះនៅតែចរចេសចង់ចាកចេញ នោះពួកគេនឹងលក់គាត់ក្នុងតម្លៃ 35 លានអឺរ៉ូ។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi