Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti ត្រៀម​ដាក់ Hazard ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​សម្រាប់​រដូវកាល​ថ្មី

Published

on

យោងតាម​សារព័ត៌មាន AS បាន​ឲ្យ​ដឹង​ថា លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Real Madrid គ្រោង​នឹង​ប្រើប្រាស់​កីឡាករ Eden Hazard ឲ្យ​លេង​នៅ​តំបន់​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​របស់ Karim Benzema ហើយ​កាត់​បន្ថយ​ម៉ោង​លេង​របស់ Benzema វិញ។

យ៉ាង​ណា​មិញ Benzema ត្រូវ​បាន​​ប្រើ​ប្រាស់​យ៉ាង​ច្រើន​​កាល​ពី​រដូវ​កាល​មុន ក្នុងនាម​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដែល​មាន​គុណភាព​លេង​ដ៏​អស្ចារ្យ។ ដូច្នេះ​ Real Madrid នឹង​ព្យាយាម​យក Hazard មក​ជំនួស​គាត់ ដើម្បី​កាត់​បន្ថយភាព​នឿយហត់ និង​ការ​ពារ​កុំ​ឲ្យ​គាត់​មាន​របួស​​នៅ​​មុន​ព្រឹត្តិការណ៍ FIFA World Cup 2022 ចុង​ឆ្នាំ​នេះ។

ដោយ​ឡែក Eden Hazard ធ្លាប់​លេង​ក្នុង​តួនាទី​បែប​នេះ​ដែរ ពេល​ដែល​គាត់​នៅ​ជាមួយ​នឹង​ក្លឹប​តោខៀវ Chelsea ដូច្នេះ​ហើយ Real Madrid សង្ឃឹម​ថា​បទពិសោធន៍​នោះ នឹង​មាន​ប្រសិទ្ធិភាព​សម្រាប់​គាត់។

កីឡាករ​សញ្ជាតិ​ប៊ែលហ្ស៊ិក Eden Hazard មាន​ឱកាស​តិចតួច​ក្នុង​ការ​ប្រជែង​នឹង​មិត្ត​រួមក្រុម​របស់​គាត់ Vinicius Jr សម្រាប់​តំណែង​ជា​ខ្សែប្រយុទ្ធ​ស្លាប​ខាង​ឆ្វេង។ ដូចគ្នា​នេះ​ផង​ដែរ Rodrygo ក៏​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​តំបន់​ស្លាប​ស្តាំ ដែល​បង្ខំ​ឲ្យ​គ្រូ​បង្វឹក​លោក Ancelotti ពិចារណា​សម្រាប់​ការ​កែប្រែ Hazard ឲ្យ​មក​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល​វិញ។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២