បាល់ទាត់អន្តរជាតិ
ដឹងដំណឹងថា Sterling ត្រៀមចាកចេញទៅ Chelsea ពេលនេះ Alexander-Arnold ចរចាទិញផ្ទះរបស់ Sterling

ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City គឺកីឡាករ Raheem Sterling បានចាប់ផ្តើមដំណើរការលក់ផ្ទះរបស់គាត់ ខណៈដែលខ្សែប្រយុទ្ធរូបនេះត្រៀមផ្លាស់ទៅភាគខាងលិចទីក្រុងឡុងដ៍ ដើម្បីចូលរួមជាមួយក្លឹបតោខៀវ Chelsea។
ដោយឡែកខ្សែការពារ Trent Alexander Arnold របស់ក្លឹបហង្សក្រហម Liverpool កំពុងចរចាទិញផ្ទះរបស់ខ្សែប្រយុទ្ធក្លឹប Manchester City រូបនេះ ដែលមានទីតាំងនៅ Cheshire។
យ៉ាងណាមិញ ផ្ទះនេះដែរត្រូវបានគេប្រាប់ឲ្យដឹងថា មានតម្លៃប្រហែលជា 4.5 លានផោន។ ខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Trent Alexander-Arnold បច្ចុប្បន្នរស់នៅក្នុងទីក្រុង South Manchester ដែលស្ថិតនៅវិថីតែមួយជាមួយមិត្តរួមក្រុម និងអ្នកចាំទីប្រេស៊ីល Alisson Becker និងអតីតខ្សែបម្រើ Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United។
ក្លឹបតោខៀវ Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Sterling នៅរដូវក្តៅនេះ ហើយត្រូវបានគេរាយការណ៍ថា កិច្ចព្រមព្រៀងផ្ទេរនឹងមានតម្លៃ 45 លានផោន។ កីឡាករសញ្ជាតិអង់គ្លេសវ័យ 27 ឆ្នាំ Raheem Sterling ព្យាយាមស្វែងរកទ្រនំថ្មី ដើម្បីទទួលបានឱកាសលេងច្រើនជាងមុន។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona