បាល់ទាត់អន្តរជាតិ
Bernardo Silva ចង់មក Barcelona ប៉ុន្តែ Man City ដាក់តម្លៃផ្ទេរ 100 លានអឺរ៉ូ
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែបម្រើ Bernardo Silva របស់ក្លឹប Manchester City គ្រោងនឹងចាកចេញទៅចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ បើទោះបីជាគាត់នៅមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតសំខាន់ៗសម្រាប់ក្លឹប Manchester City ក៏ដោយ។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Bernardo Silva ក៏ស្ថិតក្នុងការចង់បានរបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែរ ប៉ុន្តែចំពោះការផ្ដល់ជូនរបស់ក្លឹប Barcelona ដែលកំពុងតែមានវិបត្តិហិរញ្ញវត្ថុនោះ ប្រហែលជាមិនគាប់ប្រសើរដូចក្រុមអ្នកមាន Manchester City ឡើយ។
កីឡាករវ័យ 27 ឆ្នាំរូបនេះ គឺជាផ្នែកមួយដ៏សំខាន់របស់ក្លឹប Manchester City ដោយគាត់បានស៊ុតបញ្ចូលទីបាន 13 គ្រាប់ ក្នុងការបង្ហាញខ្លួន 50 លើកសម្រាប់ក្លឹប ក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់កាលពីរដូវកាលមុន និងបានជាប់ឈ្មោះជាកីឡាករល្អបំផុតទាំង 11 នាក់ ប្រចាំឆ្នាំរបស់ PFA Premier League។
ក្លឹប Barcelona ចង់បាន Bernardo Silva សម្រាប់ជាអ្នកជំនួសតំណែងរបស់ Frenkie de Jong ដែលអាចនឹងផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ។ សារព័ត៌មាន Sports បានរាយការណ៍ថា Silva បានបញ្ជាក់ប្រាប់ទៅកាន់ភ្នាក់ងាររបស់គាត់លោក Jorge Mendes ថា គាត់ចង់ចូលរួមជាមួយ Barcelona។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Silva កំពុងនៅមានកុងត្រាជាមួយ Man City រហូតដល់ឆ្នាំ 2025 ហើយគ្រូបង្វឹកលោក Pep Guardiola ចង់រក្សាទុកខ្សែបម្រើរូបនេះ។ ក្លឹប Manchester City បានដាក់តម្លៃផ្ទេរ 100 លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បាន Silva។ តម្លៃនេះ ប្រហែលជា Barcelona នឹងគ្មានលទ្ធភាពដើម្បីចំណាយនោះទេ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid កំពុងពិចារណាផ្ទេរកីឡាករឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហម