បាល់ទាត់អន្តរជាតិ
Manchester City ប្រកាសពីការចុះហត្ថលេខាកីឡាករចំណូលថ្មី Kalvin Phillips

ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើន នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ ពេលនេះក្លឹបមេឃខៀវ Manchester City បានប្រកាសជាផ្លូវការណ៍ហើយថា ក្លឹបរបស់ពួកគេបានចុះហត្ថលេខាលើកីឡាករចំណូលថ្មី Kalvin Phillips។
ខ្សែបម្រើសញ្ជាតិអង់គ្លេស Kalvin Phillips បានចុះកុងត្រាជាមួយ Manchester City រយៈពេល 6 ឆ្នាំ ក្នុងតម្លៃផ្ទេរ 45 លានផោន។ Kalvin Phillips ត្រូវបានលោក Pep Guardiola សម្លឹងមើលឃើញជាយូរមកហើយ ដើម្បីយកមកពង្រឹងនៅតំបន់បម្រើការពាររបស់ក្រុម បន្ទាប់ពីការចាកចេញរបស់ Fernandinho។
យ៉ាងណាមិញក្លឹប Manchester City ក៏បានបញ្ជាក់ផងដែរថា កីឡាករចំណូលថ្មីរបស់ខ្លួនរូបនេះ នឹងពាក់អាវលេខ 4 ដែលវាជាលេខទំនេរមិនទាន់មានអ្នកពាក់។
បន្ទាប់ពីការផ្ទេរជាផ្លូវការណ៍ Phillips បាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្លឹប Manchester City។ Man City ជាក្រុមល្អបំផុតនៅក្នុងប្រទេស ជាមួយនឹងក្រុមដ៏អស្ចារ្យនេះដែរ ក្លឹបក៏មានគ្រូបង្វឹកដែលត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោក”។
ប្រភព: 90 Min