បាល់ទាត់អន្តរជាតិ
Barcelona ប្រកាសកីឡាករចំណូលថ្មីពីរនាក់ ក្នុងថ្ងៃតែមួយ

ទីបំផុតក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការណ៍ពីការចុះហត្ថលេខាលើកីឡាករចំណូលថ្មីពីររូបហើយ ដែលមានខ្សែបម្រើកណ្តាល Franck Kessie មកពីក្លឹប AC Milan និងខ្សែការពារកណ្ដាល Andreas Christensen មកពីក្លឹបតោខៀវ Chelsea។
កីឡាករចំណូលថ្មីទាំងពីររូបនេះ Barcelona មិនបានចំណាយទឹកប្រាក់ផ្ទេរឡើយ ដោយពួកគាត់បានផុតកុងត្រាជាមួយក្លឹបចាស់ ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ Franck Kessie ចុះកុងត្រាជាមួយ Barcelona រយៈពេល 4 ឆ្នាំ ហើយខ្សែការពារ Andreas Christensen ក៏មានកុងត្រារយៈពេល 4 ឆ្នាំដូចគ្នា ពោលគឺដល់ឆ្នាំ 2026។
កីឡាករសញ្ជាតិកូតឌីវ័រ Franck Kessie បានចាកចេញពីក្លឹប AC Milan និងទើបតែបានជួយក្រុមឲ្យលើកពាន Serie A កាលពីរដូវកាលមុននេះ។ ខ្សែបម្រើកណ្ដាលវ័យ 25 រូបនេះ គឺជាចំណែកមួយដ៏សំខាន់សម្រាប់ក្រុម ដោយបានបង្ហាញខ្លួន 39 ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ AC Milan ដោយបានស៊ុតបញ្ចូលទីបាន 6 គ្រាប់។
ដោយឡែកខ្សែការពារកណ្ដាលសញ្ជាតិដាណឺម៉ាក Andreas Christensen បានចាកចេញពីក្លឹបតោខៀវ Chelsea ដែលខ្លួនធ្លាប់រួមរស់ជាមួយតាំងពីឆ្នាំ 2017 មកម្ល៉េះ។ Christensen ត្រូវបានអ្នកគាំទ្ររំពឹងថា នឹងជួយពង្រឹងនៅតំបន់ការពារបានល្អ ក្រោមការដឹកនាំរបស់លោក Xavi Hernandez ខណៈដែលខ្សែការពារកណ្តាលបច្ចុប្បន្នរបស់ក្លឹបមានដូចជា Ronald Araujo, Gerard Pique និង Eric Garcia។ ហើយ Clement Lenglet និង Samuel កំពុងត្រៀមចាកចេញនៅរដូវក្ដៅនេះផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!