បាល់ទាត់អន្តរជាតិ
Lisandro Martinez ប្រាប់ក្លឹបរបស់ខ្លួនថា គាត់ចង់ចាកចេញទៅ Premier League

តារាឆ្នើមរបស់ក្លឹប Ajax គឺកីឡាករ Lisandro Martinez បានប្រាប់ក្លឹបរបស់គាត់ថា គាត់ចង់ចាកចេញទៅលេងនៅ Premier League ស្របពេលដែលខ្សែការពាររូបនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីក្លឹបបិសាចក្រហម Manchester United។
យោងតាមអ្នកជំនាញពត៌មានផ្ទេរកីឡាករលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នៅតែប្រជែងជាមួយក្លឹបបិសាចក្រហម Manchester United ជុំវិញការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez។
Fabrizio Romano បានឲ្យដឹងទៀតថា “Lisandro Martinez ត្រឡប់មកប្រទេសហូឡង់វិញ ក្រោយសម្រាកលំហែកាយ ហើយបាននិយាយជាមួយក្លឹប Ajax ដោយលើកឡើងថា គាត់ចង់ចាកចេញ ដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅ Premier League”។
ដោយឡែកសារព័ត៌មាន Daily Post បានរាយការណ៍ថា Martinez មានបំណងចង់ទៅតាមអតីតគ្រូបង្វឹករបស់ខ្លួន ដែលបច្ចុប្បន្នកំពុងដឹកនាំនៅបិសាចក្រហម គឺលោក Erik ten Hag។ ដូច្នេះនៅក្នុងការប្រជែងនេះ ក្លឹបដែលមានអាទិភាពជាងគេក្នុងការចុះហត្ថលេខាលើ Lisandro Martinez គឺក្លឹបបិសាចក្រហម Manchester United។
ប្រភព: Dailypost