បាល់ទាត់អន្តរជាតិ
Zlatan មិនទាន់ចូលនិវត្តន៍នៅរដូវក្ដៅនេះទេ ហើយត្រៀមបន្តកុងត្រាថ្មីជាមួយ AC Milan

ខ្សែប្រយុទ្ធដែលបានហៅខ្លួនឯងថាជាព្រះនៃបាល់ទាត់ Zlatan Ibrahimovic បានផុតកុងត្រាជាមួយក្លឹប AC Milan កាលពីពេលថ្មីៗនេះ ហើយគ្រប់គ្នាគិតថា ប្រហែលជាគាត់គិតគូពីការចូលនិវត្តន៍ ខណៈដែលបច្ចុប្បន្នលោកព្រះ Zlatan Ibrahimovic មានវ័យ 40 ឆ្នាំទៅហើយ។
ប៉ុន្តែកាលពីម្សិលមិញនេះ យោងតាមការរាយការណ៍របស់លោក Fabrizio Romano បានឲ្យដឹងថា Zlatan Ibrahimovic មិនទាន់ចូលនិវត្តន៍នៅរដូវក្ដៅនេះទេ ហើយកំពុងត្រៀមចុះកុងត្រាជាថ្មីម្ដងទៀតរយៈពេល 1 ឆ្នាំ ជាមួយក្លឹប AC Milan។
Zlatan នឹងចុះហត្ថលេខាកុងត្រាថ្មីរហូតដល់ខែមិថុនា ឆ្នាំ 2023 នេះបើយោងតាម Skysport បានចុះផ្សាយ។ ខ្សែប្រយុទ្ធរូបនេះ បានរងរបួសជង្គង់ ហើយការព្យាបាលឲ្យជាសះស្បើយនឹងចំណាយពេលរហូតដល់ 6 រឺ 7 ខែ ប៉ុន្តែគាត់ចង់បន្តអាជីពបាល់ទាត់ជាមួយ AC Milan បន្តទៀត។ ប្រាក់ខែលើកុងត្រាថ្មីនឹងមានប្រហែលជា 1 ទៅ 1.5 លានអឺរ៉ូ ក្នុងមួយរដូវកាល បូករួមជាមួយនឹងប្រាក់រង្វាន់ផ្សេងទៀត ដែលក្លឹបអាចផ្ដល់ឲ្យគាត់បាន។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi