បាល់ទាត់អន្តរជាតិ
កីឡាករឆ្នើម 5 រូប ដែលមិនធ្លាប់ឈ្នះពាន UCL សម្បីតែម្ដង!!!

UEFA Champions League រឺហៅកាត់ថា UCL គឺជាពានដ៏ធំមួយសម្រាប់ក្លឹបនៅតំបន់អឺរ៉ុប ដែលកីឡាករជាច្រើនប្រាថ្នាចង់ឈ្នះវាជាមួយក្រុមរបស់ខ្លួន ហើយមានកីឡាករកំពូលៗជាច្រើននៅក្នុងពិភពបាល់ទាត់ សុទ្ធតែធ្លាប់ឈ្នះពាននេះ។
ដោយឡែក UCL មិនមែនជាពានដែលគ្រប់គ្នាអាចមានសំណាងឈ្នះវាបាននោះទេ ហើយមានកំពូលកីឡាករដ៏អស្ចារ្យមួយចំនួន មិនធ្លាប់ឈ្នះវាទាល់តែសោះ។ ខាងក្រោមនេះ យើងនឹងលើកយកកីឡាករឆ្នើមៗ 5 រូប ដែលមិនធ្លាប់ឈ្នះពាន UEFA Champions League សូម្បីតែម្ដង។
5. Giorgio Chiellini
Chiellini គឺជាខ្សែការពារឆ្នើមម្នាក់របស់អ៊ីតាលី ដែលមិនធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League សូម្បីតែម្ដង។ គាត់បានបង្ហាញខ្លួនជិត 550 ប្រកួតសម្រាប់ក្លឹប Juventus និង 114 ប្រកួតសម្រាប់ប្រទេសអ៊ីតាលី។ Chiellini ធ្លាប់ឈ្នះពានចំនួនសរុប 21 តែវាមិនមែនជាពាន UCL ឡើយ។
4. Gianluigi Buffon
អ្នកចាំទីជើងចាស់រូបនេះ ធ្លាប់ត្រូវបានគេចាត់ទុកថា ជាអ្នកចាំទីដ៏ល្អបំផុតរបស់ពិភពលោក ប៉ុន្តែគាត់មិនធ្លាប់ឈ្នះពាន UEFA Champions League ឡើយ។ គាត់នៅតែអាចប្រកបអាជីពបាល់ទាត់ ទោះមានអាយុ 43 ឆ្នាំហើយក៏ដោយ។ បច្ចុប្បន្នគាត់លេងឲ្យក្លឹប Parma។
3. Sergio Aguero
Sergio Aguero ភាគច្រើននៃអាជីពដ៏លេចធ្លោររបស់គាត់គឺនៅជាមួយក្លឹប Manchester City។ យ៉ាងណាក្លឹប Manchester City ដែល Aguero លេងជាមួយនោះ មិនធ្លាប់ឈ្នះពាន UEFA Champions League សូម្បីតែម្ដង ហើយ Sergio Aguero ក៏ដូចគ្នា គឺគាត់មិនធ្លាប់ដែលបានឈ្នះពាននេះនោះទេ។
2. Zlatan Ibrahimovic
Zlatan Ibrahimovic ធ្លាប់បានលេងឲ្យក្លឹបធំៗជាច្រើនដូចជា៖ AC Milan, Inter Milan, Barcelona, Ajax, Paris Saint-Germain, Juventus និង Manchester United ។ គាត់ក៏ជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេទី 11 ក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ UEFA Champions League ផងដែរ។ ប៉ុន្តែយ៉ាងណា Zlatan មិនធ្លាប់បានស្គាល់រសជាតិឈ្នះពាននេះឡើយ។
1. Ronaldo Nazario
កីឡាករសញ្ជាតិប្រេស៊ីល Ronaldo Nazario ត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ កីឡាករប្រេស៊ីលរូបនេះបានឈ្នះអ្វីៗគ្រប់យ៉ាងជាមួយបាល់ទាត់ សូម្បីតែពាន World Cup លើកលែងតែ UEFA Champions League ប៉ុណ្ណោះដែលគាត់មិនធ្លាប់ឈ្នះ។
ប្រភព: Khelnow