Connect with us

បាល់ទាត់អន្តរជាតិ

Messi ពិភាក្សា​ជា​មួយ Xavi អំពី​ការ​វិល​ត្រឡប់​ទៅ Barcelona វិញ!!!

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​និយាយ​ជា​មួយ​គ្រូបង្វឹក​របស់​ក្លឹប FC Barcelona លោក Xavi Hernandez ពាក់​ព័ន្ធ​ជា​មួយ​នឹង​លទ្ធភាព​នៃ​ការ​​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Camp Nou វិញ​នៅ​រដូវក្តៅ​នេះ (នេះ​បើ​តាម​លោក Eduardo Inda ប្រធាន​នៃ​ក្រុម​អ្នក​វិភាគ​របស់​កាសែត​អេស្ប៉ាញ Okdiario បាន​អះអាង)។

យ៉ាង​ណា​មិញ Lionel Messi បាន​ចាកចេញ​ពី Barcelona ទាំង​ចិត្ត​មិន​ចង់ កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ដើម្បី​ចូល​រួម​ជា​មួយ​ម្ចាស់​ជើងឯក Ligue 1 នៃ​ប្រទេស​បារាំង Paris Saint-Germain។ កីឡាករ​វ័យ 35 ឆ្នាំ​រូប​នេះ មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ នៅ​ប្រទេស​បារាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ចង់​ត្រឡប់​មក​ក្លឹប Barcelona វិញ។

ដោយ​ឡែក របាយការណ៍​ពី​លោក Eduardo Inda បាន​លើក​ឡើង​ថា៖ “Lionel Messi បានទូរ​ស័ព្ទ​ទៅ​កាន់ Xavi Hernandez ដើម្បី​​សាកសួរ​អំពី​លទ្ធភាព​នៃ​ការ​ត្រឡប់​មក​ក្លឹប​ចាស់​វិញ។ Xavi បាន​តប​គាត់​វិញ​ថា គាត់​សប្បាយ​ចិត្ត​ប្រសិន​បើ Messi ត្រឡប់​មក​វិញ ប៉ុន្តែ​គាត់​ត្រូវ​តែ​និយាយ​ជាមួយ Laporta សិន បន្ទាប់​មក​ប្រហែល​ជា Laporta នឹង​ទាក់ទង​ទៅ​គាត់។ តែ​មក​​ដល់​​ពេល​នេះ Laporta មិន​​បាន​ទាក់ទង​ទៅ Messi ទេ”។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២