បាល់ទាត់អន្តរជាតិ
Jesse Lingard ត្រៀមហោះហើរទៅអាមេរិក ដើម្បីចរចាផ្ទេរជាមួយក្លឹបនៅ MLS

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបដែលគ្មានតម្លៃខ្លួន Jesse Lingard គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការផ្ទេរទៅលេងនៅទីនោះ ក្នុងលីគកំពូល Major League Soccer។
កីឡាករវ័យអាយុ 29 ឆ្នាំ Jesse Lingard បានចាកចេញពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីកុងត្រារបស់គាត់បានបញ្ចប់កាលពីខែមុន។
Jesse Lingard ត្រូវបានក្លឹបជាច្រើននៅ Premier League ទាក់ទងចុះហត្ថលេខាលើគាត់ ដែលមានដូចជា West Ham, Newcastle និង Everton។ ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ពី ESPN បានបង្ហាញថា ខ្សែប្រយុទ្ធស្លាបរូបនេះ អាចត្រូវបានល្បួងឲ្យផ្លាស់ទៅលីគអាមេរិច MLS។
Lingard នឹងពិចារណាយ៉ាងល្អិតល្អន់ពីការចូលរួមជាមួយក្លឹបថ្មី នាពេលខាងមុខ ខណៈដែលកីឡាកររូបនេះ កំពុងព្យាយាមចង់ឲ្យលោក Gareth Southgate មើលឃើញពីភាពលេចធ្លោររបស់ខ្លួន និងកោះហៅចូលក្រុមជម្រើសជាតិជាថ្មីម្ដងទៀត មុនការប្រកួត World Cup នៅខែវិច្ឆិកានេះមកដល់។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi