បាល់ទាត់អន្តរជាតិ
Oliveira ត្រៀមចុះហត្ថលេខាផ្ទេរទៅចូលរួមជាមួយ Galatasaray

យោងតាមរបាយការណ៍ច្បាស់ការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថាក្លឹប Galatasaray កំពុងឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែបម្រើកណ្ដាល Sergio Oliveira ពីក្លឹប FC Porto ហើយនៅពេលនេះ ជាមួយនឹងតម្លៃផ្ទេរប្រហែលជា 3 លានអឺរ៉ូ។
ក្លឹប Galatasaray ដែលស្ថិតនៅលីគកំពូលនៃប្រទេសតួគី ត្រៀមនឹងផ្ដល់កុងត្រារយៈពេល 4 ឆ្នាំ សម្រាប់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ ហើយ Oliveira នឹងធ្វើដំណើរមកដល់ទីក្រុង Istanbul នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ដោយឡែកខ្សែបម្រើវ័យ 30 រូបនេះបានចំណាយពេលប្រាំមួយខែកាលពីរដូវកាលមុន ដោយខ្ចីជើងទៅអ៊ីតាលី និងចូលរួមជាមួយ Roma ហើយក៏បានត្រឡប់មក Porto វិញកាលពីខែមុន បន្ទាប់ពីកុងត្រានៃការខ្ចីជើងត្រូវបញ្ចប់។
Sergio Oliveira គឺជាខ្សែបម្រើដែលលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់បាន 13 ប្រកួត តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយចាប់តាំងពីឆ្នាំ 2021 មក គាត់ក៏លែងត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលជាមួយក្រុមជម្រើសជាតិទៀតដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega