បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូបដែលធ្លាប់លេងប្ដូរក្លឹបច្រើនបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់

នៅពេលដែលយើងនិយាយពីកីឡាករដែលធ្លាប់លេងប្ដូរក្លឹបច្រើន នោះយើងប្រហែលជានឹកគិតទៅដល់ Zlatan Ibrahimovic មុនគេ ហើយក៏គិតថា គាត់ជាកីឡាករដែលធ្លាប់លេងប្ដូរក្លឹបច្រើនបំផុត ក្នុងចំណោមកីឡាករបាល់ទាត់ទាំងអស់។ ប៉ុន្តែផ្ទុយពីការគិតរបស់យើងទាំងអស់គ្នា ព្រោះ Zlatan Ibrahimovic មិនមានឈ្មោះក្នុងចំណោមកីឡាករដែលធ្លាប់លេងប្ដូរក្លឹបច្រើនបំផុតនោះទេ។
ថ្ងៃនេះដែរ X-Sports សូមបង្ហាញមុខកីឡាករ 5 រូបដែលធ្លាប់លេងប្ដូរក្លឹបច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយកីឡាករខ្លះធ្លាប់លេងឲ្យក្លឹបចំនួនរហូតទៅដល់ជាងម្ភៃក្លឹបផ្សេងៗគ្នា។
5. Andy Cole
Andy Cole បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់គាត់ជាមួយក្លឹបកាំភ្លើងធំ Arsenal ក្នុងឆ្នាំ 1989-90។ កីឡាកររូបនេះកើតនៅឆ្នាំ 1971 និងលេងតំណែងជាខ្សែប្រយុទ្ធ។ Andy Cole ធ្លាប់ប្ដូរក្លឹបលេងរហូតដល់ 12 ក្លឹប។
4. Christian Vieri
Chrisitan Vieri គឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែលល្បីបំផុតក្នុងពិភពបាល់ទាត់អ៊ីតាលី។ ខ្សែប្រយុទ្ធកណ្តាលរូបនេះ ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតរបស់អ៊ីតាលីនៅក្របខណ្ឌ FIFA World Cup។ គាត់ធ្លាប់ប្ដូរក្លឹបលេងផ្សេងៗគ្នាចំនួន 12 ក្លឹប។
3. Marcus Bent
Marcus Bent ស៊ុតបញ្ចូលទីបាន 100 គ្រាប់ ក្នុងការប្រកួតចំនួន 573 សម្រាប់ក្លឹបចំនួន 14 ផ្សេងៗគ្នា។ ខ្សែប្រយុទ្ធរូបនេះ បង្ហាញខ្លួនក្នុងអាជីពបាល់ទាត់ដំបូងរបស់គាត់ជាមួយក្លឹប Brentford ក្នុងឆ្នាំ 1994-95។
2. Rivaldo
ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Rivaldo ធ្លាប់ឈ្នះពាន FIFA World Cup នៅឆ្នាំ 2002 ជាកីឡាករដែលធ្លាប់លេងឲ្យក្លឹបខុសៗគ្នាចំនួន 15 ក្លឹប ប៉ុន្តែភាពលេចធ្លោបំផុតរបស់គាត់ ក្នុងអំឡុងពេល 5 ឆ្នាំ ដែលគាត់លេងឲ្យ Barcelona។
1. John Burridge
John Burridge គឺជាកីឡាករតែម្នាក់គត់ ដែលលេងឲ្យក្លឹបខុសៗគ្នាច្រើនជាងគេ។ ពេញមួយអាជីពបាល់ទាត់របស់គាត់ អ្នកចាំទីរូបនេះធ្លាប់ប្ដូរក្លឹបលេងសរុបរហូតដល់ 29 ក្លឹប។ លោកបានក្លាយជាកីឡាករ ដែលប្រវត្តិសាស្ត្របាល់ទាត់កត់ត្រាទុក។ បច្ចុប្បន្នគាត់មានអាយុ 70 ឆ្នាំហើយ និងមានការងារជាទីប្រឹក្សាអ្នកចាំទីរបស់ក្លឹប Kerala Blasters FC។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល