បាល់ទាត់អន្តរជាតិ
Steven Bergwijn នឹងពាក់អាវលេខ 7 នៅក្លឹបថ្មី AFC Ajax

នៅទីបំផុត Steven Bergwijn បានបញ្ចប់ការផ្ទេរបានសម្រេចពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទៅ Ajax ក្នុងតម្លៃផ្ទេរ 31.25 លានអឺរ៉ូ និងមានកុងត្រារយៈពេល 5 ឆ្នាំជាមួយក្លឹបថ្មីរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ Tottenham Hotspur មិនបានចំណេញនៅក្នុងការលក់ Steven Bergwijn ឡើយ ដោយពួកគេបានចំណាយប្រាក់ 30 លានអឺរ៉ូ កាលពីទិញកីឡាកររូបនេះពី PSV ក្នុងខែមករា ឆ្នាំ 2020។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិហូឡង់ Steven Bergwijn បានបង្ហាញខ្លួនសរុប 83 ប្រកួត សម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ ប៉ុន្តែកីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ 4 ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន និងរកបានគ្រាប់បាល់ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Antonio Conte។
ដោយសារស្ថានភាពនៃការបង្ហាញខ្លួនសម្រាប់ក្រុម ក៏ដូចជាពេលបច្ចុប្បន្ននេះក្លឹប Tottenham Hotspur កំពុងមានជម្រើសខ្សែប្រយុទ្ធដ៏ច្រើននោះ Bergwijn បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការទៅចូលរួមជាមួយក្លឹបនៅទឹកដីកំណើតរបស់ខ្លួនវិញ។ ក្លឹប AFC Ajax ក៏បានបញ្ជាក់ជាផ្លូវការណ៍ផងដែរថា Steven Bergwijn នឹងពាក់អាវលេខ 7 នៅក្លឹបថ្មីរបស់ខ្លួន។
ប្រភព: Theguardian
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023