បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបសេះបង្កង់ Juventus ប្រកាសពីការចុះហត្ថលេខាលើ Paul Pogba

នៅទីបំផុតការសង្ស័យត្រូវបានបញ្ចប់ ដោយកាលពីម្សិលមិញនេះក្លឹបយក្សនៅអ៊ីតាលី បានប្រកាសពីបេក្ខភាពនៃកីឡាករចំណូលថ្មីរបស់ខ្លួន គឺខ្សែបម្រើ Paul Pogba ដែលវាគឺជាការចុះហត្ថលេខាផ្ទេរដោយគ្មានតម្លៃខ្លួន។
ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បានចាកចេញពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ ពេលនេះគាត់បានសម្រេចចិត្តវិលត្រឡប់ទៅរកក្លឹបចាស់ Juventus របស់ខ្លួនវិញ បន្ទាប់ពីបានចំណាយពេល 6 ឆ្នាំនៅទឹកដីអង់គ្លេស។
គួររំលឹកផងដែរថា ក្លឹបបិសាចក្រហម Manchester United បានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណជា 105 លានអឺរ៉ូ កាលពីឆ្នាំ 2016 ដើម្បីចុះហត្ថលេខាលើ Paul Pogba ពីក្លឹប Juventus។ ទោះយ៉ាងណា គ្រប់យ៉ាងមិនដូចការរំពឹងទុកឡើយ ពោលគឺអ្វីដែលក្លឹបបានចំណាយ មានទំហំធំជាងសមិទ្ធិផលដែលទទួលបាន។
Paul Pogba ធ្លាប់លេងប្រកួតសរុបបាន 226 សម្រាប់ក្លឹបបិសាចក្រហម និងមានគ្រាប់បាល់ចំនួន 39 គ្រាប់។ យ៉ាងណា Pogba មិនមែនជាកីឡាករដែលស្ថិតក្នុងបេះដូងរបស់អ្នកគាំទ្រក្លឹបបិសាចក្រហមឡើយ ហើយមានពេលខ្លះគាត់ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលតែងតែធ្វើស៊ីគ្រូបង្វឹកទៀតផង។
ប្រភព: Juventus
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi