បាល់ទាត់អន្តរជាតិ
Juventus ប្រកាសលេខអាវរបស់កីឡាករចំណូលថ្មី Angel Di Maria

កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន Angel Di Maria បានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus របស់អ៊ីតាលី ក្រោយចប់កុងត្រាជាមួយក្លឹបយក្សបារាំង Paris Saint-Germain។
កីឡាករវ័យ 34 ឆ្នាំរូបនេះ មានកុងត្រាជាមួយក្លឹប Juventus ត្រឹមតែរយៈពេល 1 ឆ្នាំប៉ុណ្ណោះ។ យ៉ាងណា កាលពីម្សិលមិញនេះ Juventus ក៏បានបង្ហាញពីលេខអាវដែល Di Maria នឹងត្រូវប្រើប្រាស់ចាប់ពីពេលនេះតទៅគឺលេខ 22 ដែលវាលេខនៅទំនេរមិនទាន់មានអ្នកប្រើ។
ដោយឡែកលេខ 22 នេះដែរ Angel Di Maria ធ្លាប់បានប្រើប្រាស់ម្ដងរួចមកហើយ ពេលដែលគាត់លេងឲ្យក្លឹបស្ដេចស Real Madrid ក្នុងអំឡុងឆ្នាំ 2010 ដល់ 2014។ កីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់ក្លឹបសេះបង្កង់ Juventus នៅតំបន់ប្រយុទ្ធស្លាបស្ដាំ។
Angel Di Maria ជាកីឡាករដែលជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនមិនដែលអាក់ខានឡើយ គិតចាប់តាំងពីឆ្នាំ 2008 មក ហើយគាត់ធ្លាប់បង្ហាញខ្លួនសរុប 122 ប្រកួត និងរកបានគ្រាប់បាល់ 25 គ្រាប់ សម្រាប់ប្រទេសរបស់ខ្លួន។
ប្រភព: Wikipedia