បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូបដែលក្លឹបបិសាចក្រហម Manchester United ចំណាយប្រាក់ខុស

ក្លឹបយក្ស Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបធំៗបំផុតនៅលើពិភពលោក និងជាក្លឹបមួយដែលទទួលបានជោគជ័យបំផុត ក្នុងរយៈពេល 30 ឆ្នាំចុងក្រោយនេះ។ ពួកគេក៏ធ្លាប់ជាម្ចាស់ពាន UEFA Champions League បីសម័យកាលផងដែរ។
ទន្ទឹមនឹងភាពលេចធ្លោរនេះដែរ ក្លឹបបិសាចក្រហមក៏ធ្លាប់បង្ករកំហុសមួយចំនួនធំ ក្នុងការចុះហត្ថលេខាកីឡាករចំណូលថ្មីរបស់ខ្លួនផងដែរ។ ថ្ងៃនេះយើងនឹងចោលភ្នែកក្រឡេកមកមើលកីឡាករ 5 រូបគួរឲ្យកត់សម្គាល់ ហើយត្រូវបានគេចាត់ទុកថា ជាការចុះហត្ថលេខាដ៏អាក្រក់បំផុតរបស់ក្លឹបបិសាចក្រហម Manchester United។
1. Alexis Sanchez ផ្ទេរពី Arsenal នៅឆ្នាំ 2018
Alexis Sanchez បានក្លាយជាកីឡាករដ៏អស្ចារ្យបំផុតនៅ Premier League មុនពេលក្លាយជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United។ Sanchez គឺជាកីឡាករដែលក្លឹបបិសាចក្រហមដោះដូរផ្ទេរជាមួយ Henrikh Mkhitaryan។ Alexis Sanchez បានចំណាយពេលពេញមួយរដូវកាលដ៏អន់បំផុត ជាមួយនឹងទម្រង់លេងខុសគ្នាដាច់ស្រឡះកាលពីពេលដែលគាត់នៅក្លឹបចាស់ Arsenal។
2. Paul Pogba ផ្ទេរពី Juventus នៅឆ្នាំ 2016
បន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម Manchester United លើការផ្ទេរដោយគ្មានតម្លៃខ្លួន ក្នុងឆ្នាំ 2012 ខ្សែបម្រើ Paul Pogba បានក្លាយជាកីឡាករដ៏កំពូលម្នាក់របស់ពិភពលោក និងលេចធ្លោរបំផុតនៅក្របខណ្ឌ Serie A។ បួនឆ្នាំក្រោយមក Manchester United បានចុះហត្ថលេខានាំយកគាត់ត្រឡប់មក Old Trafford វិញ ក្នុងតម្លៃផ្ទេរ 89 លានផោន។ យ៉ាងណាទម្រង់លេងរបស់ Pogba មានភាពខុសគ្នាខ្លាំងពីពេលគាត់នៅ Juventus បូករួមទាំងរបួសជាញឹកញាប់ផងដែរ។
3. Memphis Depay ផ្ទេរពី PSV នៅឆ្នាំ 2015
ខ្សែប្រយុទ្ធ Memphis Depay បានចុះហត្ថលេខាផ្ទេរមកបិសាចក្រហមក្នុងតម្លៃ 34 លានអឺរ៉ូ ប៉ុន្តែទម្រង់លេងរបស់គាត់មិនមានភាពលេចធ្លោរឡើយ ពេលលេងឲ្យក្លឹបបិសាចក្រហម ដែលខុសពីការរំពឹងទុករបស់អ្នកគាំទ្រ។ ទីបំផុត Depay ត្រូវបានក្លឹបបិសាចក្រហមលក់គាត់ចេញទៅឲ្យ Olympique Lyon ក្នុងតម្លៃត្រឹមតែ 16 លានអឺរ៉ូតែប៉ុណ្ណោះ។
4. Owen Hargreaves ផ្ទេរពី Bayern Munich នៅឆ្នាំ 2007
នៅរដូវក្តៅឆ្នាំ 2007 ក្លឹបបិសាចក្រហមបាននាំយកកីឡាករចំណូលថ្មីម្នាក់ ដើម្បីមកបង្កើនប្រសិទ្ធិភាពនៅតំបន់បម្រើរបស់ខ្លួន ដោយបានចំណាយប្រាក់ប្រហែល 17 លានផោន លើខ្សែបម្រើ Owen Hargreaves ដែលផ្ទេរមកពី Bayern Munich។ កីឡាកររូបនេះធ្លាប់បានបាក់ជើងរបស់គាត់ក្នុងឆ្នាំ 2006 ហើយបន្តរងបញ្ហារបួសសរសៃពួរ ពេលនៅជាមួយ Manchester United។ Hargreaves ចូលលេងបានត្រឹមតែ 27 ប្រកួតប៉ុណ្ណោះនៅក្នុងលីគ រយៈពេល 4 ឆ្នាំសម្រាប់ក្លឹបបិសាចក្រហម។ នេះជាការខាតបង់ដ៏ធំធេងបំផុត។
5. Eric Djemba-Djemba ផ្ទេរពី Nantes នៅឆ្នាំ 2003
ក្លឹបបិសាចក្រហមបានចុះហត្ថលេខាលើខ្សែបម្រើ Eric Djemba-Djemba របស់ Nantes ដោយចំណាយទឹកប្រាក់ផ្ទេរ 4.50 លានអឺរ៉ូ។ គ្រូបង្វឹក Alex Ferguson ជឿថា គាត់នឹងអាចក្លាយជាអ្នកស្នងតំណែងរបស់ Roy Keane នៅក្នុងតំបន់បម្រើកណ្តាលបាន។ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ ហើយក្រោយមកក្លឹបបិសាចក្រហមបានសម្រេចចិត្តលក់គាត់ទៅឲ្យ Aston Villa ក្នុងតម្លៃ 2.54 លានអឺរ៉ូ។
ប្រភព: Footballtransfers
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ