Connect with us

បាល់ទាត់អន្តរជាតិ

បុរស​សង្ហារ​ទាំង 7 នាក់ នៅ​ក្នុង​ពិភព​បាល់ទាត់ ដែល​មិន​ទាន់​មាន​មិត្តស្រី

Published

on

តារា​បាល់ទាត់ នៅ​តំបន់​អឺរ៉ុប តែងតែ​ជា​ក្ដី​ប្រាថ្នា​នៃ​នារី​ទាំង​ឡាយ។ ក្រៅ​ពី​មាន​ប្រាក់​ខែ​ច្រើន និង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នោះ ពួកគេ​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ កាយ​សម្បទា​មាំមួន​ផង​ដែរ។ នេះ​ជា​មូលហេតុ​ដែល​កីឡាករ​បាល់ទាត់​ភាគច្រើន ឆាប់​មាន​មិត្តស្រី រឺ​តែងតែ​រៀបការ​នៅ​វ័យក្មេង។

ទោះ​ជា​យ៉ាង​ណា មិន​មែន​គ្រប់​កីឡាករ​បាល់ទាត់​ទាំង​អស់ សុទ្ធ​តែ​មាន​ដៃ​គូ​ស្នេហា រឺ​មាន​មិត្ត​ស្រី​នោះ​ទេ។ ថ្ងៃ​នេះ​ដែរ ក្រុម​ការងារ​យើង​នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំងអស់​គ្នា​ពី​កីឡាករ​ល្បីៗ​ទាំង 7 រូប កំពុង​ស្ថិត​ក្នុង​ស្ថានភាព Single រឺ​មិន​ទាន់​មាន​មិត្តស្រី​ជា​ផ្លូវការណ៍​ឡើយ។

1. Eric Garcia – បច្ចុប្បន្ន​លេង​នៅ Barcelona

ខ្សែការពារ​ឆ្នើម​របស់ Barcelona រូប​នេះ បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​មិត្ត​ស្រី​ទេ។ នៅ​លើ​គណនី Instagram របស់​គាត់ មាន​តែ​រូប​គ្រួសារ និង​មិន​ធ្លាប់​បង្ហោះ​រូប​ជា​មួយ​នារី​ណា​ម្នាក់​ឡើយ។ បច្ចុប្បន្ន​កីឡាករ​​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មាន​អាយុ 21 ឆ្នាំ កម្ពស់ 1.82 ម៉ែត្រ និង​មាន​ប្រាក់​ចំណូល 38,500 ផោន​ក្នុង​មួយ​សប្តាហ៍។

2. Ben Chilwell – បច្ចុប្បន្ន​លេង​នៅ Chelsea

Ben Chilwell ជា​កីឡាករ​បាល់ទាត់​ដ៏​មាន​មន្តស្នេហ៍​​ម្នាក់​នៅ​ប្រទេស​អង់គ្លេស។ មាន​នារី​ជា​ច្រើន បាន​ចាត់ទុក​គាត់ ដូច​​ជា​ព្រះរាជ​បុត្រ​ក្នុង​រឿង​និទាន។ សម្រាប់​ខ្សែការពារ​ដ៏​សង្ហារ​ម្នាក់នេះ បច្ចុប្បន្ន​មិន​ទាន់​បង្ហាញ​មុខ​មិត្តស្រី​ឡើយ ហើយ​ត្រូវ​បាន​គេ​គិត​ថា គាត់​នៅ Single នៅ​ឡើយ​ទេ។

3. Son Heung-Min – បច្ចុប្បន្ន​លេង​នៅ Tottenham Hotspur

តារា​ឆ្នើម​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ មាន​មុខ​មាត់​មិន​ចាញ់​តារា​សម្ដែង​​នៅ​ប្រទេស​របស់​គាត់​ប៉ុន្មាន​ទេ ហើយ​ក៏​ជា​បុរស​ដែល​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​នារីៗ​អាស៊ី​ដ៏​ច្រើន​ផង​ដែរ។ ថ្វី​ត្បិត​តែ​ធ្លាប់​មាន​ពាក្យ​ចចាម​អារ៉ាម​ខ្លះៗ​ពី​ការ​ដែល​គាត់​មាន​ស្នេហា​ជាមួយ​​នឹង​នារី​នៅ​ប្រទេស​របស់​គាត់ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ គាត់​មិន​ទាន់​ដែល​បង្ហាញ​មុខ​មិត្ត​ស្រី​ជា​ផ្លូវការណ៍​នៅ​ឡើយ​ទេ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ មាន​ប្រាក់​ចំណូល 200,000 ផោន​ក្នុង​មួយ​សប្តាហ៍។

4. Erling Haaland – បច្ចុប្បន្ន​លេង​នៅ Manchester City

Erling Haaland បច្ចុប្បន្ន គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ទើប​តែ​នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អ្នក​មាន Manchester City កាល​ពី​ពេល​ថ្មីៗ​នេះ​ផងដែរ។ Haaland ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា គាត់​អាច​រក​បាន​ប្រាក់​ចំណូល 462,105 ដុល្លារ ក្នុង​មួយ​សប្តាហ៍ ជា​មួយ​ក្លឹប​ថ្មី​របស់​គាត់។ លើស​ពី​នេះ​ទៅ​ទៀត គាត់​ក៏​ជា​បុរស​ដែល​នៅ​លីវ និង​មិន​ធ្លាប់​មាន​មិត្ត​ស្រី​ឡើយ។

5. Vinicius Jr. – បច្ចុប្បន្ន​លេង​នៅ Real Madrid

ខ្សែ​ប្រយុទ្ធ Real Madrid រូប​នេះ ក៏​ស្ថិត​​ក្នុង​​ចំណោម​កីឡាករ​ដែល​មិន​ទាន់​មាន​មិត្ត​ស្រី​ដែរ។ ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ កំពុង​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ហើយ​បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន​រហូត​ដល់ 100 លានអឺរ៉ូ។

6. Christian Pulisic – បច្ចុប្បន្ន​លេង​នៅ Chelsea

ខ្សែ​ប្រយុទ្ធ​ពាក់​លេខ 10 របស់ Chelsea រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុរស​ដែល​មាន​រូប​រាង​សង្ហារ​ផង​ដែរ។ គាត់​កើត​នៅ Pennsylvania, សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​មាន​​អាយុ​​ត្រឹម​តែ 23 ​ឆ្នាំ​ប៉ុណ្ណោះ និង​មិន​ទាន់​មាន​មិត្ត​ស្រី​​ឡើយ។

7. Eduardo Camavinga – បច្ចុប្បន្ន​លេង​នៅ Real Madrid

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប Real Madrid រូប​នេះ មាន​វ័យ​ទើប​តែ 19 ឆ្នាំ​ប៉ុណ្ណោះ និង​មិន​ទាន់​មាន​មិត្ត​ស្រី​នោះ​ទេ។ ថ្វី​ត្បិត​តែ​គាត់​មាន​ស្បែក​ខ្មៅ​ពិត​មែន ប៉ុន្តែ​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ថា ជា​ក្ដី​ប្រាថ្នា​នៃ​នារីៗ​ទាំង​ឡាយ​ផង​ដែរ។ Eduardo Camavinga មាន​ប្រាក់ពល​កម្ម​សរុប 131,000 ផោន​ក្នុង​មួយ​សប្ដាហ៍។

ប្រភព: Vbetnews.com

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២