បាល់ទាត់អន្តរជាតិ
AC Milan ត្រៀមដេញថ្លៃលើខ្សែបម្រើប្រយុទ្ធ De Ketelaere

បើយោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើ Charles de Ketelaere កំពុងមានភាគរយខ្ពស់បំផុតក្នុងការផ្ទេរទៅចូលរួមជាមួយក្លឹប AC Milan ដែលជាម្ចាស់ជើងឯក Serie A កាលពីរដូវកាលមុន។
ដោយឡែកក្លឹប AC Milan បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Charles De Ketelaere ហើយ ប៉ុន្តែពួកគេមិនទាន់បានត្រូវរូវគ្នាលើតម្លៃផ្ទេរជាមួយនឹងក្លឹបបច្ចុប្បន្នរបស់គាត់គឺ Club Brugge នោះទេ (នេះបើតាមការអះអាងរបស់គេហទំព័រ 90min.com)។
AC Milan មិនមែនជាក្លឹបតែមួយដែលចង់បាន De Ketelaere នោះទេ ពោលគឺកីឡាកររូបនេះ កំពុងទទួលបានភាពទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប សម្រាប់ការផ្ទេរនារដូវក្តៅនេះ។
De Ketelaere មានទម្រង់លេងដ៏លេចធ្លោរបំផុតនៅក្នុងលីគកំពូលនៃប្រទេសប៊ែលហ្សិក ដោយគាត់ស៊ុតបញ្ចូលទីបាន 14 គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប 39 ប្រកួតនៅក្របខណ្ឌ Belgian Pro League កាលពីរដូវកាលមុន។
ទោះបីជាមានក្លឹបជាច្រើនទាក់ទងចង់បានខ្សែបម្រើរូបនេះក៏ដោយ ប៉ុន្តែ AC Milan គឺជាក្លឹបដែលមានអាទិភាពខ្ពស់ជាងគេបំផុត ក្នុងការទាក់ចិត្តរបស់ De Ketelaere ព្រោះពួកគេជាម្ចាស់ជើងឯកលីគរដូវកាលមុន និងមានកៅអីសម្រាប់លេងពាន UEFA Champions League ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023