បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Brighton លើកឡើងថា Manchester City មិនបានដេញថ្លៃលើ Cucurella នោះទេ!!!

ម្ចាស់ក្លឹប Brighton និងជាប្រធានក្លឹបលោក Tony Bloom បានបង្ហើបថា ក្លឹបរបស់លោកមិនបានទទួលការដេញថ្លៃណាមួយពីក្លឹបមេឃខៀវ Manchester City សម្រាប់ការផ្ទេរខ្សែការពារ Marc Cucurella ដូចដែលសារពត៌មានបានចុះផ្សាយកន្លងមកនោះឡើយ។
ដោយឡែកកីឡាករសញ្ជាតិអេស្ប៉ាញ Marc Cucurella បានចូលរួមជាមួយក្លឹប Brighton ដោយផ្ទេរពីក្លឹប Getafe កាលពីរដូវក្តៅឆ្នាំមុន។ ទោះគាត់ជាកីឡាករចំណូលថ្មីរបស់ក្លឹបពិតមែន ប៉ុន្តែ Cucurella បានបង្ហាញខ្លួនរហូតដល់ 35 ប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន និងបានជួយក្រុមរបស់ខ្លួនឲ្យបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ 9 ក្នុងលីគ ដែលនេះជាចំណាត់ថ្នាក់ល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Brighton។
ទម្រង់លេងដ៏លេចធ្លោររបស់ខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ក្លឹប Manchester City កំពុងដំណើរការលើកិច្ចព្រមព្រៀងផ្ទេរ Cucurella ខណៈដែលលោក Pep Guardiola ក៏បានពេញចិត្តនឹងខ្សែការពាររូបនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយលោក Bloom ដែលជាប្រធានក្លឹប Brighton បានបង្ហាញឲ្យដឹងថា ក្លឹប Manchester City មិនទាន់មានការដេញថ្លៃជាផ្លូវការណ៍ណាមួយសម្រាប់ខ្សែការពាររបស់ពួកគេនៅឡើយទេ។
លោក Tony Bloom បាននិយាយប្រាប់វិទ្យុ BBC Radio Sussex ថា៖ “Cucurella ធ្លាប់បង្ហើបថា គាត់ពិតជាពិបាកនឹងបដិសេធការផ្ទេរទៅ Manchester City ប្រសិនបើមានឱកាសមួយកើតឡើងមែន។ Manchester City ជាក្រុមដែលអ្នកមិនអាចនិយាយឆ្លើយថាទេបាន។ និយាយដោយស្មោះ លោក Pep Guardiola មិនបានខលទូរស័ព្ទមកទេ ប្រាកដណាស់ គ្រប់យ៉ាងមានតែពាក្យចចាមអារ៉ាមប៉ុណ្ណោះ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega