បាល់ទាត់ជាតិ
ក្រុមជម្រើសជាតិឡាវ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U-19 Championship ដោយមិនទាន់ចាញ់សូម្បីតែមួយប្រកួត

ក្រោយការឈ្នះទៅលើក្រុមជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល 3 ទល់នឹង 1 កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិ U-19 នៃប្រទេសឡាវ បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័តជាផ្លូវការណ៍នៃការប្រជែងពាន AFF U-19 Championship ខណៈដែលពួកគេមានពិន្ទុពេញ 9 ពិន្ទុនៅក្នុងពូល B និងមិនទាន់ស្គាល់ពាក្យចាញ់សូម្បីតែមួយប្រកួត។
ដោយឡែកសម្រាប់ក្រុមដែលស្ថិតនៅក្នុងពូល A កំពុងមានការប្រជែងគ្នាខ្លាំងរវាង វៀតណាម ថៃ និងឥណ្ឌូនេស៊ី ដោយត្រូវកាត់សេចក្ដីនៅក្នុងការប្រកួតចុងក្រោយនៅម៉ោង 8 ថ្ងៃនេះ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិ U-19 ថៃ និងវៀតណាម មាន 10 ពិន្ទុស្មើគ្នា ហើយក្រុមដែលតាមពីក្រោយ គឺឥណ្ឌូនេស៊ីមាន 8 ពិន្ទុ។
ដូចគ្នានេះដែរ នៅថ្ងៃស្អែកក្រុមជម្រើសជាតិ U-19 របស់ឡាវដែលស្ថិតនៅពូល B ជាមួយកម្ពុជាដែរនោះ ក៏មានការប្រកួតចុងក្រោយមួយនៅក្នុងពូល ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែវាគ្រាន់តែជាការប្រកួតកាត់សេចក្ដីយកក្រុមលេខមួយនៅក្នុងពូលតែប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រុមជម្រើសជាតិកម្ពុជារបស់យើង ក៏មានការប្រកួតមួយដែរ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត វេលាម៉ោង 3:00 រសៀល។
ប្រភព: ASEAN FOOTBALL
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ