បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះហត្ថលេខាលើ Kante ប្រសិនបើ Chelsea លែងត្រូវការគេហើយ

ក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាសម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើ N’Golo Kante បន្ទាប់ពីពួកគេបានលឺដំណឹងថា ក្លឹបតោខៀវ Chelsea ចង់លក់ខ្សែបម្រើរូបនេះចេញ នៅរដូវក្ដៅនេះ។
ខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante គឺជាមនុស្សម្នាក់ដ៏សំខាន់ក្នុងក្រុមរបស់លោក Thomas Tuchel។ ប៉ុន្តែគាត់នៅសល់កុងត្រាជាមួយក្លឹបតែ 12 ខែទៀតប៉ុណ្ណោះលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។ Kante ក៏ជាកីឡាករដែលមានប្រាក់ខែច្រើនជាងគេរបស់ក្លឹបផងដែរ តែមួយរយៈចុងក្រោយនេះ គាត់ទទួលរងនូវបញ្ហារបួសជាញឹកញាប់។
ដោយឡែកលោក Mikel Arteta នៅតែសម្លឹងមើលឃើញថា ខ្សែបម្រើរបស់ក្លឹបតោខៀវរូបនេះ ជាកីឡាករដែលមានគុណភាពបំផុតសម្រាប់ក្រុម។ ក្លឹបកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាំទទួលយក Kante ប្រសិនបើក្លឹបតោខៀវចង់បញ្ចេញកីឡាកររូបនេះ។ លើសពីនេះទៅទៀត ក្លឹបបិសាចក្រហម Manchester United ក៏ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលខ្សែបម្រើជើងចាស់រូបនេះដែរ។ ប៉ុន្តែពួកគេរងចាំមើលស្ថានភាពផ្ទេរ Frenkie de Jong របស់ Barcelona សិន ដែលជាអាទិភាពទីមួយ។
បច្ចុប្បន្ន Kante មានអាយុ 31 ឆ្នាំ គឺជាខ្សែបម្រើដែលមានបទពិសោធន៍ជោគជាំបំផុត ជាមួយនឹងការប្រកួតគ្រប់បែបយ៉ាង ទាំងជាមួយក្លឹប និងជាមួយក្រុមជម្រើសជាតិបារាំង ហើយមកទល់នឹងពេលនេះគាត់ធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតសរុបច្រើនជាង 400 ដងឯណោះ។ N’Golo Kante ធ្លាប់ឈ្នះពាន Premier League ជាមួយ Chelsea ក្នុងឆ្នាំ 2017 និងជាមួយ Leicester ក្នុងឆ្នាំ 2016។
ប្រភព: Dailystar
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi