Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag បញ្ជាក់​ថា Cristiano Ronaldo មិនមែន​សម្រាប់​លក់​ឲ្យ​ក្លឹប​ផ្សេង​ទេ!!!

Published

on

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ដ៏​ក្ដៅ​គគុក​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​ចាកចេញ​របស់​តារា​ឆ្នើម Cristiano Ronaldo ពេល​នេះ​លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​ហើយ ដោយ​បញ្ជាក់​ធ្ងន់ៗ​ថា CR7 មិនមែន​ជា​កីឡាករ​សម្រាប់​លក់​ទេ។

ក្នុង​រយៈពេល​ប្រហែល​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ ខ្សែប្រយុទ្ធ​​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​នឹង​ការ​ចាកចេញ​ពី​ទឹកដី Old Trafford ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី ដែល​អាច​ជា​ក្លឹប​ដែល​មាន​កៅអី​ប្រជែង​ពាន UEFA Champions League។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​គិត​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម​ថែម​ទៀត​នោះ គឺ​ខ្សែ​ប្រយុទ្ធ​រូប​នេះ មិន​បាន​វិល​ចូល​ទីលាន​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​នៅ Manchester United ឡើយ ហើយ​សូម្បី​តែ​ការ​ប្រកួត​មុន​បើក​រដូវកាល Pre-season នៅ​ប្រទេស​ថៃ​ក៏​មិន​មាន​វត្តមាន Cristiano Ronaldo ដែរ។

ដោយ​ឡែក​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួតជាមួយ​ក្លឹប​ហង្សក្រហម Liverpool ដែល​ជា​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល លោក Erik ten Hag បាន​ប្រាប់​អ្នក​កាសែត​ពី​បច្ចុប្បន្ន​ភាព​របស់ Cristiano Ronaldo និង​អនាគត​របស់​គាត់​នៅ Old Trafford។ Erik ten Hag បាន​និយាយ​ថា៖ “Cristiano Ronaldo មិន​នៅ​ជាមួយ​ក្រុម​យើង​ទេ ដោយ​សារ​មាន​បញ្ហា​ផ្ទាល់​ខ្លួន។ យើង​នៅ​មាន​ផែនការ​ដែល​ត្រូវ​ធ្វើ​ជាមួយ Cristiano Ronaldo សម្រាប់​រដូវកាល​ថ្មី​នេះ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជា​មួយ​គាត់។… Cristiano Ronaldo មិនមែន​សម្រាប់​លក់​ទេ គាត់ស្ថិត​នៅ​ក្នុង​ផែនការ​របស់​យើង ហើយ​យើង​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ជា​មួយគ្នា”។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២