បាល់ទាត់អន្តរជាតិ
ក្លឹបធំៗទាំង 5 ដែលមិនធ្លាប់ស្គាល់រសជាតិឈ្នះពាន UCL សូម្បីតែម្ដង!!!

UEFA Champions League រឺពាន UCL គឺជាពានដ៏ធំបំផុតមួយសម្រាប់ក្លឹបអាជីពនៅតំបន់អឺរ៉ុប ដែលក្លឹបជាច្រើនប្រាថ្នាចង់បានវា។ ហើយសម្រាប់ពាននេះដែរ ក្លឹបដែលឈ្នះវាបានច្រើនជាងគេ គឺអធិរាជស Real Madrid ដែលមកពីលីគកំពូលនៃប្រទេសអេស្ប៉ាញ។ ចំនួនពាន UCL ដែល Real Madrid ឈ្នះមានរហូតដល់ 14 ដង ដោយការឈ្នះលើកដំបូងបង្អស់នៅឆ្នាំ 1956 និងចុងក្រោយនៅឆ្នាំ 2022 ថ្មីៗនេះ។
យ៉ាងណា UEFA Champions League មិនមែនជាពានដែលគ្រប់ក្លឹបសុទ្ធតែមានឱកាសឈ្នះវាបាននោះទេ ហើយមានក្លឹបធំៗជាច្រើន មិនធ្លាប់ស្គាល់រសជាតិឈ្នះវាសូម្បីតែម្ដងក៏មាន។ ថ្ងៃនេះក្រុមការងារ X-Sports នឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីក្លឹបធំៗទាំង 5 ដែលមិនធ្លាប់ឈ្នះពាន UCL ទាល់តែសោះ។
1. ក្លឹបកាំភ្លើងធំ Arsenal
ពួកគេធ្លាប់បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ UEFA Champions League បានរយៈពេល 17 រដូវកាលជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Arsene Wenger ប៉ុន្តែបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីរដងប៉ុណ្ណោះនៅក្នុងពេលនោះ។ Arsenal បានឡើងដល់វគ្គផ្តាច់ព្រ័ត្រតែម្ដងគត់នៅឆ្នាំ 2006 ហើយស្ទើរតែអាចឈ្នះពាននេះទៅហើយ ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើងរបស់ក្លឹប Barcelona។
2. ក្លឹប Atletico Madrid
Atletico Madrid គឺជាក្លឹបដែលត្រូវបានគេចាត់ទុកថាជាបងធំទីបីនៅលីគកំពូលនៃប្រទេសអេស្ប៉ាញ។ ពួកគេធ្លាប់ឈ្នះពានលីគកំពូល LaLiga រហូតដល់ 10 ដង ប៉ុន្តែមិនធ្លាប់បានឈ្នះពាន UCL ឡើយ។ Atletico Madrid បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពីរដង។ លើកទីមួយនៅឆ្នាំ 1974 ត្រូវចាញ់ Bayern Munich ហើយ 40 ឆ្នាំក្រោយមក ពួកគេបានមកដល់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្ដងទៀត ហើយត្រូវចាញ់ Real Madrid។
3. ក្លឹប AS Roma
Roma គឺជាក្លឹបធំមួយនៅអ៊ីតាលី ដែលមិនធ្លាប់ឈ្នះពាន UEFA Champions League ខណៈដែល Juventus, AC Milan និង Inter Milan សុទ្ធតែធ្លាប់ឈ្នះពាននេះអស់ហើយ។ Roma ធ្លាប់ឈានដល់វគ្គផ្ដាច់ព្រ័តម្ដង នៅឆ្នាំ 1984 ប៉ុន្តែត្រូវចាញ់ក្រោមស្នាដៃរបស់ Liverpool។
4. ក្លឹប Paris Saint-Germain
Paris Saint-Germain ត្រូវបានគេចាត់ទុកថាជាក្លឹបយក្សនៅប្រទេសបារាំង និងជាក្លឹបអ្នកមានដែលហ៊ានចាយលុយទិញកីឡាករកំពូលៗជាច្រើន។ ពួកគេធ្លាប់ឈ្នះពានលីគកំពូល (League 1) 10 ដង ប៉ុន្តែមិនធ្លាប់ឈ្នះ UEFA Champions League ឡើយ។
5. ក្លឹប Manchester City
មិនសូវខុសគ្នាប៉ុន្មានឡើយពី PSG ក្លឹបយក្សអង់គ្លេសមួយនេះ បានចំណាយប្រាក់ដ៏ច្រើនសម្រាប់ការនាំយកកីឡាករកំពូលៗ មកចូលរួមនៅក្នុងក្រុម។ ក្រៅពីមានកីឡាករលំដាប់កំពូលៗផងនោះ ក្លឹប Manchester City ថែមទាំងមានលោក Pep Guardiola ដែលជាគ្រូបង្វឹកឆ្នើមផងដែរ។ ថ្វីត្បិតតែពួកគេធ្លាប់បានឈ្នះពាន Premier League រហូតដល់ 6 ដងក៏ដោយ ប៉ុន្តែចំពោះពាន UEFA Champions League គឺមិនធ្លាប់ឈ្នះសូម្បីតែម្ដង។
ប្រភព: Bleacherreport
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi