បាល់ទាត់អន្តរជាតិ
Alex Grimaldo របស់ Benfica គ្រោងនឹងផ្ទេរទៅ Arsenal នៅរដូវក្តៅនេះ!!!

យោងតាមរបាយការណ៍ពី Express បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានដាក់សំណើរដេញថ្លៃទៅលើខ្សែការពារសញ្ជាតិអេស្ប៉ាញ Alex Grimaldo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលនៃប្រទេសព័រទុយហ្គាល់ជាមួយក្លឹប Benfica។
ដោយឡែកសំណើរនៃការដាក់ដេញថ្លៃជជែកវែកញែកដំបូង ត្រូវបានគេគិតថា មានតម្លៃប្រហែលជា 6 លានផោនតែប៉ុណ្ណោះ សម្រាប់ខ្សែការពារឆ្វេងវ័យ 26 ឆ្នាំរូបនេះ។ បច្ចុប្បន្ន Grimaldo នៅសល់តែកុងត្រារយៈពេលមួយឆ្នាំទៀត ជាមួយក្លឹបយក្សព័រទុយហ្គាល់ Benfica។
កត្តាដ៏សំខាន់មួយដែលក្លឹប Benfica អាចនឹងងាយទទួលយកការដេញថ្លៃផ្ទេរ Alex Grimaldo ទៅឲ្យ Arsenal គឺដោយសារកីឡាកររូបនេះជិតផុតកុងត្រាជាមួយក្លឹបទៅហើយ។ ប្រសិនបើក្លឹបមិនព្យាយាមលក់គាត់ចេញឲ្យបានឆាប់ទេ Alex Grimaldo នឹងផុតកុងត្រា ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
តាមពិតទៅ ដំបូងឡើយ Arsenal ចង់បានខ្សែការពារសញ្ជាតិស្កុតឡេន Aaron Hickey ដែលលេងឲ្យក្លឹប Bologna ប៉ុន្តែត្រូវបានបរាជ័យ បន្ទាប់ពីការទិញស្កាត់មុខរបស់ក្លឹប Brentford ហើយពួកគេក៏បង្វែរគោលដៅលើ Alex Grimaldo វិញម្ដង។
ប្រភព: Dailypost