បាល់ទាត់អន្តរជាតិ
Liverpool បង្ហាញឈុតក្រៅដីថ្មីប្លែក ដែលនឹងត្រូវប្រើប្រាស់លើកដំបូងក្នុងការប្រកួតនៅបាងកកយប់នេះ

ក្លឹបហង្សក្រហម Liverpool ទើបនឹងបង្ហាញពីឈុតអាវក្រៅដីដ៏ប្លែកមួយរបស់ខ្លួន ដែលបានផលិតដោយក្រុមហ៊ុន Nike ហើយឈុតនេះដែរ នឹងត្រូវប្រើប្រាស់សម្រាប់រដូវកាលថ្មី 2022/23 នេះ។
ក្លឹបហង្សក្រហមបញ្ជាក់ឲ្យដឹងថា ការរចនាឈុតក្រៅដីនេះ គឺជាការបំផុសគំនិតពីតន្ត្រី និងការរាំកម្សាន្ត។ ពណ៌មូលដ្ឋាននៃឈុតនេះ គឺពណ៌ស និងមានពណ៌ចម្រុះជាលក្ខណៈសរសៃច្រើន ហើយដៃអាវមានពណ៌ខ្មៅ។ ផ្នែកខាងក្រោយ មានទម្រង់ដូចខាងមុខដែរ ដែលមានបង្ហាញឈ្មោះ និងលេខរបស់កីឡាករ។ សម្រាប់ឈុតអ្នកចាំទី គឺពណ៌ខ្មៅទាំងអស់។
អាវថ្មីនេះដែរ នឹងត្រូវពាក់ជាលើកដំបូងនៅក្នុងការប្រកួតម៉ោង 8:00 យប់នេះ ពេលដែលប៉ះជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅទីក្រុងបាងកក។
ប្រភព: 90 Min