បាល់ទាត់អន្តរជាតិ
Rodri បន្តកុងត្រាថ្មីជាមួយ Manchester City រហូតដល់ឆ្នាំ 2027
នៅថ្ងៃនេះ ក្លឹបម្ចាស់ពាននៅអង់គ្លេស Manchester City បានបញ្ជាក់ពីការចុះកុងត្រារយៈពេល 3 ឆ្នាំបន្ថែមទៀត លើកុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើ Rodri ដែលកុងត្រាថ្មីនេះ នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។
យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាបេះដូងនៃតំបន់បម្រើកណ្ដាលដែលមិនអាចខ្វះបានរបស់ក្លឹបមេឃខៀវ Manchester City ក្នុងរយៈពេល 3 រដូវកាលចុងក្រោយនេះ បន្ទាប់ពីផ្ទេរពី Atletico Madrid ក្នុងតម្លៃ 62.6 លានផោន។
Rodri គឺជាខ្សែបម្រើដែលមានទម្រង់លេងចាស់ទុំបំផុត ហើយគាត់ធ្លាប់ឈ្នះពាន Premier League បានពីររដូវកាលជាប់ៗគ្នាជាមួយក្លឹប Manchester City។
តាមពិតទៅ កុងត្រារបស់គាត់នៅ Etihad Stadium នឹងត្រូវផុតកំណត់នៅឆ្នាំ 2024 ប៉ុន្តែ Manchester City បានរៀបចំការបន្តកុងត្រាថ្មី ជាមួយនឹងលក្ខខណ្ឌបន្ថែមផ្សេងៗទៀតជាមួយកីឡាករវ័យ 26 ឆ្នាំរូបនេះ ដែលវាជាផ្នែកមួយធ្វើឲ្យប្រាកដថា គាត់នឹងមិនងាយផ្ទេរទៅចូលរួមជាមួយក្លឹបផ្សេង។
ប្រភព: 90 Min


