បាល់ទាត់អន្តរជាតិ
កីឡាករចំណូលថ្មី Darwin Nunez និង Fabio Carvalho នឹងបង្ហាញខ្លួនក្នុងការប្រកួតយប់នេះ

គ្រូបង្វឹកលោក Jurgen Klopp បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Darwin Nunez និង Fabio Carvalho នឹងមានឈ្មោះក្នុងការបង្ហាញខ្លួនជាមួយក្រុមហង្សក្រហម Liverpool សម្រាប់ការប្រកួតមិត្តភាព មុនបើករដូវកាលជាមួយ Manchester United ក្នុងទីក្រុងបាងកកម៉ោង 8:00 យប់នេះ។
យ៉ាងណាមិញ Darwin Nunez និង Fabio Carvalho គឺជាកីឡាករចំណូលថ្មីរបស់ក្លឹបហង្សក្រហម ហើយការប្រកួតយប់នេះដែរ ជាការប្រកួតដំបូងបង្អស់របស់ពួកគេ ក្នុងនាមជាកីឡាករ Liverpool។ Darwin Nunez ជាខ្សែប្រយុទ្ធដែលក្លឹបហង្សក្រហមនាំយកមកពីក្លឹប Benfica ខណៈដែល Fabio Carvalho ផ្ទេរពីក្លឹប Fulham។
Jurgen Klopp ក៏បានប្រាប់ផងដែរថា ក្រុមរបស់លោកមានផែនការប្រើប្រាស់កីឡាករទាំងអស់របស់ខ្លួន លើកលែងតែពីរបីនាក់ប៉ុណ្ណោះ ដែលមិនត្រូវដាក់ឲ្យលេង ដូចជា Diogo Jota ជាដើម ដោយសារតែបញ្ហាបន្តិចបន្តួចដែលគាត់មានតាំងពីដើមរដូវក្តៅកន្លងទៅ។
ដូច្នេះ មានន័យថា Virgil van Dijk, Mohamed Salah, Alisson Becker និង Trent Alexander-Arnold ក៏នឹងបង្ហាញខ្លួននៅក្នុងក្រុមប្រកួតផងដែរ។
គួររំលឹកផងដែរថា ការប្រកួតចុងក្រោយរវាងក្លឹបហង្សក្រហម Liverpool និងបិសាចក្រហម Manchester United គឺជាការប្រកួតនៅក្នុងក្របខណ្ឌ Premier League ដែលពេលនោះក្លឹបបិសាចក្រហមចាញ់ Liverpool យ៉ាងចាស់ដៃ ក្នុងលទ្ធផល 4 ទល់នឹង 0។
ប្រភព: Liverpoolfc.com
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi