Connect with us

បាល់ទាត់អន្តរជាតិ

ប្រកួត​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag បិសាចក្រហម​លត់ Liverpool 4-0 (មានវីដេអូ)

Published

on

កាល​ពី​ម្សិលមិញ​នេះ ក្លឹប​បិសាចក្រហម Manchester United បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព​មុន​បើករដូវកាល​ដ៏​អស្ចារ្យ​មួយ​ជា​មួយ​ក្លឹប​ហង្សក្រហម Liverpool នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​ពួក​គេ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Erik ten Hag។

ក្រុម​បិសាចក្រហម Manchester United ហាក់​ដូច​ជា​កំពុង​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ការ​មក​ដល់​របស់​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​ហូឡង់ Erik ten Hag ជា​មួយ​នឹង​ទម្រង់​លេង 4-2-3-1 ដែល​អាច​មាន​ឱកាស​ឈ្នះ​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស​ដូច​គ្នា Liverpool ក្នុង​លទ្ធផល 4 ទល់នឹង 0។

គ្រាប់​បាល់​ទាំង 4 គ្រាប់​របស់​ក្លឹប​បិសាចក្រហម គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ដោយ Jadon Sancho នៅនាទីទី 12, Fred នៅ​នាទីទី 30, Anthony Martial នៅ​នាទីទី 33 និង Facundo Pellistri នៅ​នាទីទី 76។

ថ្វី​ត្បិត​តែ​នេះ គឺ​ជា​ការ​ប្រកួត​មិត្តភាព Pre-season មុន​បើក​រដូវកាល តែ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចាប់​ផ្ដើម​ឡើង​វិញ​ដ៏​ល្អ​របស់​ក្លឹប​បិសាចក្រហម ដែល​ធ្លាក់​ដុន​ដាប​ខ្លាំង​កាល​ពី​រដូវកាល​មុន ដោយ​ការ​បញ្ចប់​រដូវកាល​ជាមួយ​នឹង​ចំណាត់​ថ្នាក់​លេខ 6 នៃ​ក្របខណ្ឌ Premier League។

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២