បាល់ទាត់អន្តរជាតិ
Sevilla ដាក់សំណើរខ្ចីជើង Reguilon របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបនៅអេស្ប៉ាញ Sevilla កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីចុះហត្ថលេខាជាថ្មីម្ដងទៀតលើខ្សែការពារឆ្វេង Sergio Reguilon ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur។
យ៉ាងណាមិញ Sergio Reguilon ធ្លាប់បានខ្ចីជើងទៅ Sevilla ម្ដងរួចមកហើយ ពេលដែលគាត់នៅជាកីឡាកររបស់ Real Madrid កាលពីឆ្នាំ 2019។ ពេលនោះគាត់លេងបាន 38 ប្រកួតឲ្យ Sevilla និងបានជួយក្លឹបឲ្យឈ្នះពាន Europa League ផងដែរ។ ក្រោយមក Real Madrid ក៏នាំយកគាត់ត្រឡប់ទៅវិញ ហើយសម្រេចលក់ផ្ដាច់កុងត្រារបស់គាត់ទៅឲ្យ Tottenham Hotspur ក្នុងតម្លៃផ្ទេរប្រហែល 30 លានអឺរ៉ូ ខណៈដែលកាលនោះ Manchester United ក៏ចាប់អារម្មណ៍លើគាត់ដែរ។
ដោយឡែក បច្ចុប្បន្នខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ហាក់ដូចជាបាត់បង់ឱកាសបង្ហាញខ្លួនដ៏ច្រើន ចាប់តាំងពីការមកដល់របស់គ្រូបង្វឹកលោក Antonio Conte ហើយភាគច្រើនគ្រូបង្វឹករូបនេះចូលចិត្តប្រើប្រាស់ Ryan Sessegnon នៅតំបន់ការពារឆ្វេងជំនួសកន្លែងរបស់ Reguilon។
របាយការណ៍ពីគេហទំព័រ 90min.com លើកឡើងថា Sevilla ពិតជាចាប់អារម្មណ៍ខ្លាំង ក្នុងការនាំយកគាត់ត្រឡប់ទៅចូលរួមជាមួយពួកគេវិញ ហើយការពិភាក្សាកំពុងដំណើរការជិតរួចរាល់ហើយដែរ។ កីឡាករវ័យ 25 ឆ្នាំរូបនេះ នៅកុងត្រាជាមួយ Tottenham Hotspur ដល់ឆ្នាំ 2025 ហើយក៏មានក្លឹបជាច្រើនចាប់អារម្មណ៍ចង់បានគាត់ដែរ ប៉ុន្តែចំពោះ Reguilon ផ្ទាល់ គាត់ចង់ចុះហត្ថលេខាជាមួយ Sevilla ជាងក្លឹបផ្សេងៗ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!