Connect with us

បាល់ទាត់អន្តរជាតិ

Dembele នឹង​ចុះ​កុងត្រា​ថ្មី​រយៈពេល 2 ឆ្នាំ ជា​មួយ​ក្លឹប Barcelona

Published

on

មុន​នឹង​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​បារាំង Ousmane Dembele ផុត​កុងត្រា​ជា​មួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គាត់​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ហើយ Barcelona នៅ​តែ​ឈរ​លើ​គោល​ដំហរ​ដ៏​តឹងរឹង ដោយ​មិន​លក់ Dembele ឡើយ ហើយ​ពួក​គេ​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចុះ​កុងត្រា​ថ្មី។

យ៉ាងណា ការ​ចរចា​កុងត្រា​ថ្មី​ជា​មួយ Barcelona បាន​ធ្វើ​ឲ្យ Ousmane Dembele មិន​សូវ​ពេញ​ចិត្ត​ឡើយ ព្រោះ​លក្ខខណ្ឌ​របស់​ក្លឹប គឺ​សម្រប​តាម​ស្ថានភាព​នៃ​វិបត្តិ​ហិរញ្ញ​វត្ថុ​ដែល​ក្លឹប​កំពុង​ជួប​ប្រទះ។ ភាគី​រវាង​ក្លឹប និង Dembele នៅ​បន្ត​ភាព​មិន​ត្រូវ​រូវ​គ្នា រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គាត់​ហួស​កំណត់ ហើយ​ធ្វើ​ឲ្យ​បច្ចុប្បន្ន​នេះ​គាត់​គឺ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។

ទោះ​បី​ជា​បច្ចុប្បន្ន​នេះ Ousmane Dembele ត្រូវ​បាន​អន្ទង​ចិត្ត​ដោយ​ក្លឹប​តោខៀវ Chelsea ក៏​ដោយ ប៉ុន្តែ​របាយការណ៍​ច្បាស់​ការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា គាត់​នឹង​មិន​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប​នៅ​អង់គ្លេស​ទេ ហើយ​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ពីរ​ឆ្នាំ​ជា​មួយ​ក្លឹប Barcelona។ ចំណុច​សំខាន់ៗ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​នេះ​មាន៖

– Dembele នឹង​ចុះ​ហត្ថលេខា​បន្តកុងត្រា​ថ្មី​ដល់​ឆ្នាំ 2024 ហើយ​វា​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​សប្តាហ៍នេះ

– Dembele បាន​ទទួល​យក​លក្ខខណ្ឌ​គ្រប់​យ៉ាង​ដែល​ក្លឹប​កំណត់​ឲ្យ

– Xavi Hernandez គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ Ousmane Dembele សម្រេច​ចិត្ត​បន្ត​នៅ​ជា​មួយ Barcelona។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២