បាល់ទាត់អន្តរជាតិ
Jules Kounde កំពុងមានភាគរយខ្ពស់ ក្នុងការចូលរួមជាមួយ Barcelona

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងពិភាក្សា ក្នុងការចុះហត្ថលេខាលើ Presnel Kimpembe របស់ក្លឹប Paris Saint-Germain នៅរដូវក្តៅនេះ ខណៈដែលភាគរយនៃ Jules Kounde ដែលពួកគេធ្លាប់ចាប់អារម្មណ៍ដែរនោះ កាន់តែឃ្លាតឆ្ងាយ។
នៅពេលនេះក្លឹប Barcelona កំពុងមានភាគរយខ្ពស់ ក្នុងការនាំយកខ្សែការពារឆ្នើមរបស់ក្លឹប Sevilla FC គឺកីឡាករ Jules Kounde ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះ ក៏ចង់ចូលរួមជាមួយ Barcelona ដែរ។
ដោយឡែក បន្ទាប់ពីការសង្ងំដ៏ស្ងប់ស្ងាត់ មួយរយៈពេលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ក្លឹបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាលើ Raheem Sterling ហើយកំពុងខិតជិតក្នុងការចុះហត្ថលេខាបានសម្រេចលើ Kalidou Koulibaly និង Nathan Ake ផងដែរ។
យ៉ាងណាមិញ ខ្សែការពារដែលក្លឹបតោខៀវមានភាគរយខ្ពស់ សម្រាប់ការចុះកុងត្រានារដូវក្ដៅនេះ មិនមែនជា Jules Kounde ទៀតទេ។ ដូច្នេះហើយយើងអាចសន្មត់បានកាន់តែច្បាស់ថា Kounde នឹងទៅចូលរួមជាមួយ Barcelona។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi