បាល់ទាត់អន្តរជាតិ
នេះជាហេតុផលមួយដែល Dembele មានស្តាយញាក់បាល់ស្រដៀង Riyad Mahrez

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹបអ្នកមានបុណ្យ Barcelona ធ្លាប់បានលើកឡើងថា ខ្សែប្រយុទ្ធរបស់ Manchester City គឺកីឡាករ Riyad Mahrez ជាមនុស្សម្នាក់ដ៏អស្ចារ្យនៅក្នុងពិភពបាល់ទាត់។
ដោយឡែក កីឡាករសញ្ជាតិបារាំងវ័យ 25 ឆ្នាំរូបនេះ បានផ្ទេរមក Barcelona ជាមួយនឹងទឹកប្រាក់ផ្ទេរដ៏ច្រើន កាលពីឆ្នាំ 2017។ Dembele ជាខ្សែប្រយុទ្ធស្លាបដែលមានល្បឿនលឿន និងមានស្តាយញាក់បាល់ កឹបបត់បែនបានល្អបំផុត ហើយស្តាយនៃការកឹបញាក់របស់គាត់កម្រមានកីឡាករណាអាចធ្វើបានណាស់។ ទោះយ៉ាងណា បើយើងសង្កេតឲ្យមែនទែនទៅ ការលេងរបស់ Ousmane Dembele គឺស្រដៀងនឹង Riyad Mahrez ដែលលេងនៅក្លឹប Manchester City។
គ្មានអ្វីគួរឲ្យសង្ស័យឡើយ ដោយថ្លែងទៅកាន់ Bein Sports ទាក់ទងនឹងសំណួរពិសេសមួយចំនួន Ousmane Dembele បាននិយាយថា៖ “ខ្ញុំចូលចិត្តមើលការប្រកួតរបស់ Riyad Mahrez។ រាល់ពេលដែលខ្ញុំមើលគាត់ គាត់ពិតជាអស្ចារ្យណាស់ មិនគួរឲ្យជឿ”។
ដូច្នេះហើយ យើងអាចសន្មត់បានថា Ousmane Dembele ប្រហែលជារៀនសូត្របន្ថែមទៀតពីការញាក់បាល់របស់ Mahrez ហើយអាចនឹងចាត់ទុកកីឡាកររូបនេះជា idol របស់ខ្លួនផងក៏មិនដឹង។
បច្ចុប្បន្ន Ousmane Dembele គឺជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្លឹប Barcelona ហើយគាត់ទើបតែនឹងបន្តកុងត្រាថ្មីជាមួយក្លឹបកាលពីម្សិលមិញនេះ ដែលកុងត្រានោះមានរយៈពេលពីរឆ្នាំ បូករួមទាំងការកាត់ប្រាក់ខែមួយចំនួនផងដែរ។
ប្រភព: Si.com
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi