បាល់ទាត់អន្តរជាតិ
Lisandro Martinez ត្រូវបិសាចក្រហមឆក់បាត់ ពេលនេះ Arsenal បែរមកចាប់អារម្មណ៍លើ Zinchenko

Arsenal កំពុងបង្កើនចំណាប់អារម្មណ៍របស់ពួកគេកាន់តែខ្លាំងទៅលើ Oleksandr Zinchenko បន្ទាប់ពីបាត់បង់ឱកាសក្នុងការនាំយកខ្សែការពាររបស់ Ajax គឺកីឡាករ Lisandro Martinez ដែលបានយល់ព្រមផ្ទេរជាមួយក្លឹបបិសាចក្រហម។
Arsenal ទើបតែផ្ទេរខ្សែប្រយុទ្ធឆ្នើម Gabriel Jesus របស់ក្លឹប Manchester City កាលពីពេលថ្មីៗនេះ ហើយពេលនេះខ្សែការពារស្លាបសញ្ជាតិអ៊ុយក្រែន Zinchenko ក៏ស្ថិតក្នុងគម្រោងផ្ទេររបស់គេដែរ។
ដំបូងឡើយ Arsenal បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Lisandro Martinez ប៉ុន្តែខ្សែការពាររូបនេះ បានជ្រើសរើសការផ្ទេរទៅក្លឹបបិសាចក្រហម Manchester United ដែលនៅទីនោះមានអតីតគ្រូបង្វឹករបស់គាត់ គឺលោក Erik ten Hag។
របាយការណ៍ពីគេហទំព័រ 90min.com ធ្លាប់បានរាយការណ៍ថា ទោះបីខ្សែការពារ Zinchenko មិនសូវសប្បាយចិត្តនឹងជីវិតរស់នៅជាមួយ Manchester City ក៏ដោយ ប៉ុន្តែគាត់នឹងពិចារណាលើការបន្តស្នាក់នៅក្លឹបបច្ចុប្បន្នរបស់គាត់ ដែលមានឱកាសលេងពានធំៗបាន ហើយប្រសិនបើគាត់អាចមានឱកាសលេងជាខ្សែបម្រើកណ្តាល ក៏គាត់នឹងទទួលយកផងដែរ។
កីឡាករវ័យ 25 ឆ្នាំរូបនេះ លេងតំណែងជាខ្សែការពារស្លាបឆ្វេងជាយូរមកហើយ ប៉ុន្តែម្ដងម្កាល Zinchenko ក៏ត្រូវបានលោក Pep Guardiola ឲ្យលេងជាខ្សែបម្រើដែរ។ លើសពីនេះទៀត នៅជាមួយក្រុមជម្រើសជាតិអ៊ុយក្រែន គាត់ក៏លេងតំណែងជាខ្សែបម្រើផងដែរ។ បច្ចុប្បន្នខ្សែការពារឆ្វេងរបស់ក្លឹប Manchester City គឺ Joao Cancelo ដែលជាកីឡាករមានគុណភាពលេងបានល្អជាង Zinchenko។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល
-
បាល់ទាត់អន្តរជាតិ2 days ago
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi