បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបបិសាចក្រហម Manchester United ប្រកាសពីការចុះហត្ថលេខាលើ Christian Eriksen

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានចុះហត្ថលេខាលើកីឡាករចំណូលថ្មីដែលជាខ្សែបម្រើប្រយុទ្ធ Christian Eriksen ជាមួយនឹងកុងត្រារយៈពេលបីឆ្នាំ។
ដោយឡែកកីឡាករវ័យ 30 ឆ្នាំ Christian Eriksen បានផ្ទេរមក Old Trafford ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយក្លឹប Brentford។ កីឡាសញ្ជាតិដាណឺម៉ាករូបនេះ ជាអតីតកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ហើយគាត់ក៏មានភាពលេខធ្លោរខ្លាំងពេលលេងនៅទីនោះផងដែរ។
នៅឆ្នាំ 2020 Christian Eriksen បានផ្ទេរទៅ Inter Milan ជាមួយនឹងតម្លៃខ្លួន 27 លានអឺរ៉ូ។ ក្រោយមក Eriksen មានបញ្ហាជម្ងឺបេះដូង ហើយមិនអាចបន្តអាជីពរបស់គាត់ជាមួយ Inter Milan បាន។ ទោះជាយ៉ាងណា បន្តមកទៀតគាត់ត្រូវបានគ្រូពេទ្យវិនិច្ឆ័យឃើញថា អាចបន្តប្រកបអាជីពបាល់ទាត់ជាធម្មតាបាន ហើយគាត់ក៏ចូលរួមជាមួយក្លឹប Brentford។ គាត់នៅតែជាកីឡាករដែលលេងបានល្អ ពេលនៅក្លឹប Brentford និងធ្វើឲ្យបិសាចក្រហមចាប់អារម្មណ៍ផ្ទេរគាត់មកតែម្ដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!