Connect with us

បាល់ទាត់ជាតិ

អបអរ​ដល់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ដែល​បាន​ឈ្នះពាន AFF U-19 Youth Championship ជា​លើកទី​ពីរ

Published

on

នៅ​ទីបំផុត កំណត់​ត្រា​មិន​ធ្លាប់​ចាញ់​របស់​ក្រុម​ជម្រើស​ជាតិ U-19 ឡាវ ត្រូវ​បាន​បំបែក​ដោយ​ក្រុម​ជម្រើស​ជាតិ U-19 ម៉ាឡេស៊ី នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត AFF U-19 Youth Championship ជាមួយ​នឹង​លទ្ធផល 2 ទល់នឹង 0។

ការ​ប្រកួត​ពាន​រង្វាន់ AFF U-19 Youth Championship ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ឆ្នាំ​នេះ បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ជា​ក្រុម​ឈ្នះពាន, ក្រុម​ជម្រើស​ជាតិ​ឡាវ ជា​ជើង​ឯក​រង, វៀតណាម​ជា​ក្រុម​លេខ​បី និង​ថៃ ជា​ក្រុម​លេខ​បួន។

យ៉ាង​ណា​មិញ ការ​ឈ្នះពាន AFF U-19 Youth Championship របស់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នេះ​ដែរ មិន​មែន​ជា​ការ​ឈ្នះ​ពាន​លើក​ទីមួយ​សម្រាប់​ប្រទេស​របស់​ពួក​គេ​នោះ​ទេ ដោយ​ពួក​គេ​ធ្លាប់​ឈ្នះពាន​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ 2018 ដែល​ពេល​នោះ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដូច​គ្នា។

គួរ​រំលឹក​ផង​ដែរ​ថា U-19 នៃ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ធ្លាប់​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត ហើយ​ឈរ​ចំណាត់​ថ្នាក់​ជា​ជើង​ឯក​រង​រហូត​ដល់ 6 ដង គិត​ចាប់​តាំង​ពី​ការ​បង្កើត​ពាន​នេះ​នៅ​ឆ្នាំ 2002។ ដោយ​ឡែក គួរ​ឲ្យ​សោកស្ដាយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​យើង​ផង​ដែរ ដែល​មិន​ធ្លាប់​ឆ្លង​ផុត​ក្នុង​វគ្គ​ចែកពូល​ឡើយ។

ប្រភព: Wikipedia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២