Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ 5 នាក់ ដែល​ធ្លាប់​ឈ្នះពាន UEFA Europa League ច្រើន​ដង​ជាង​គេ

Published

on

ការ​ឈ្នះ​ពាន Premier League, La Liga រឺ Serie A គឺ​ជា​ក្តី​សុបិន​របស់​កីឡាករ​ក្មេងៗ​ និង​ជា​ពន្លក​ថ្មី​ដែល​ទើប​នឹង​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​អាជីព។ ប៉ុន្តែ​អ្វី​ដែល​កីឡាករ​ជា​ច្រើន​កាន់​តែ​ចង់​បាន​បន្ថែម​ទៀត​នោះ គឺ​ការ​ឈ្នះ​ការ​ប្រកួត​ធំៗ​ដែល​ជា​ការ​ប្រជែង​ក្រៅ​លីគ​នៃ​ប្រទេស​របស់​ខ្លួន។

ប៉ុន្មាន​ឆ្នាំ​មក​នេះ UEFA Champions League និង Europa League គឺ​ជា​ពាន​ដែលអ្នកគាំទ្រ ក៏​ដូច​ជា​កីឡាករ តែងតែ​ឲ្យ​តម្លៃ​ជាង​គេ។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ ពាន​ដ៏​អស្ចារ្យ​ទាំង​ពីរ​នេះ មិន​មែន​កីឡាករ​គ្រប់​រូប​សុទ្ធ​តែ​មាន​ឱកាស​ឈ្នះវា​ឡើយ។ ដោយ​ឡែក នៅ​ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា​នូវ​កីឡាករ 5 រូប​ដែល​ធ្លាប់​បាន​ឈ្នះពាន Europa League ច្រើន​ជាង​គេ។

5. Fernando Torres

អតីត​ខ្សែ​ប្រយុទ្ធ Fernando Torres បាន​ស៊ុតបញ្ចូលទី​គ្រាប់​បើក​ឆាក​នៃ​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ 2013 និង​បាន​ឈ្នះពាន​នេះ​ជា​មួយ​ក្លឹប​តោខៀវ Chelsea។ នៅ​ឆ្នាំ 2016 គាត់​បាន​ផ្ទេរ​ទៅ Atletico Madrid ហើយ​បាន​ឈ្នះពាន Europa League ជាលើក​ទី​ពីរ​នៅ​ទីនោះ ក្នុង​រដូវកាល​ឆ្នាំ 2017/18។

4. Radamel Falcao

ខ្សែប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ បាន​ឈ្នះពាន Europa League ជាមួយ Porto ក្នុង​រដូវកាល​ឆ្នាំ 2010/11។ ក្រោយ​មក​គាត់​បាន​ផ្ទេរ​ទៅ Atletico Madrid និង​បាន​ឈ្នះពាន Europa League ជាថ្មី​ម្ដង​ទៀតនៅ​ទីនោះ ក្នុង​ឆ្នាំ 2012។

3. Jesus Navas

Jesus Navas គឺ​ជា​កីឡាករ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជា​មួយ Sevilla។ គាត់​ធ្លាប់​បាន​ឈ្នះបាន Europa League ចំនួន​បី​ដង ហើយ​ការ​ឈ្នះទាំង​នោះ គឺ​ជា​មួយ​ក្លឹប Sevilla ទាំង​អស់។

2. Dino Baggio

អតីត​ខ្សែ​បម្រើ​អ៊ីតាលី Dino Baggio បាន​ឈ្នះពាន​រង្វាន់ Europa League បីដង ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 ដោយ​ឈ្នះ​ដំបូង​ជា​មួយ​ក្លឹប Juventus។ ក្រោយ​មក គាត់​បាន​ឈ្នះពាន​នេះ​ពីរ​ដង​ទៀត​ជាមួយ​ក្លឹប Parma។

1. Jose Antonio Reyes

អតីត​ខ្សែប្រយុទ្ធ Sevilla និង Atletico Madrid រូប​នេះ ធ្លាប់​បាន​ឈ្នះពានរង្វាន់ Europa League ច្រើន​ជាង​គេ គឺ​ចំនួន​រហូត​ដល់ 5 ដង ដែល 3 ដង​ឈ្នះ​ជាមួយ​ក្លឹប Sevilla និង 2 ដង​ទៀត​ជាមួយ Atletico Madrid។ តែ​គួរ​ឲ្យ​សោក​ស្ដាយ គាត់​បាន​ស្លាប់​នៅ​ឆ្នាំ 2019។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២