បាល់ទាត់អន្តរជាតិ
Bayern Munich បញ្ជាក់ជាថ្មីម្ដងទៀតថា ពួកគេនឹងមិនចុះហត្ថលេខាលើ Cristiano Ronaldo ឡើយ!!!

នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Hasan Salihamidzic បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្លឹបរបស់លោកនឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធ Cristiano Ronaldo នៅរដូវក្តៅនេះទេ បើទោះបីជាខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ផ្ទេរចេញទៅ Barcelona ក៏ដោយ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសពីការចុះហត្ថលេខាតម្លៃ 50 លានអឺរ៉ូជាមួយ Lewandowski ជាផ្លូវការណ៍ហើយ។ ការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធនឹង Cristiano Ronaldo ដែលអាចក្លាយជាកីឡាករមកជំនួស Robert Lewandowski។
ទោះបីជាយ៉ាងណាក៏ដោយ ជាថ្មីម្តងទៀត នាយកផ្នែកកីឡារបស់ក្លឹបបានបដិសេធយ៉ាងច្បាស់លាស់ថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះ នឹងមិនត្រូវបានក្លឹប Bayern Munich នាំយកមក នៅរដូវក្តៅនេះទេ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023