បាល់ទាត់អន្តរជាតិ
Konate បង្ហើបថា គាត់កំពុងរៀនសូត្រពី Van Dijk ដែលជាខ្សែការពារល្អបំផុតលើពិភពលោក

ខ្សែការពារ Ibrahima Konate បានបង្ហើបឲ្យដឹងថា គាត់មានបំណងចង់លេងបានល្អដូចដៃគូរបស់ខ្លួន ដែលជាខ្សែការពារកណ្ដាលនៅ Liverpool គឺកីឡាករ Virgil van Dijk ដែលជាខ្សែការពារល្អបំផុតនៅលើពិភពលោក។
ដោយឡែក ខ្សែការពារសញ្ជាតិបារាំង Konate បានមកដល់ Anfield ដោយផ្ទេរពីក្លឹប RB Leipzig កាលពីរដូវក្តៅឆ្នាំមុន ហើយគាត់កំពុងរីករាយជាមួយនឹងជីវិតនៅក្លឹបហង្សក្រហម Liverpool ផងដែរ បើទោះបីជាគាត់មិនបានលេងញឹកញាប់ រឺទៀងទាត់ដូចដែលគាត់រំពឹងទុកក៏ដោយ ព្រោះត្រូវប្រជែងតំណែងរបស់ Joel Matip។
កីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនចំនួន 29 ប្រកួត គ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់ នៃការប្រកួតជាប់ៗគ្នាក្នុងអំឡុងខែមេសា និងស៊ុតបញ្ចូលទីបាន 3 គ្រាប់។
បច្ចុប្បន្ននេះ Ibrahima Konate កំពុងបានបង្កើនការយល់ដឹងយ៉ាងខ្លាំងជាមួយ Van Dijk ជាកីឡាករដែល Konate វាយតម្លៃថា ជាកីឡាករល្អបំផុតក្នុងពិភពលោក ក្នុងតំណែងជាខ្សែការពារ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ