បាល់ទាត់អន្តរជាតិ
កីឡាករ 5 នាក់ ដែលធ្លាប់រងរបួសរយៈពេលយូរបំផុត
គ្រប់យ៉ាងនៅក្នុងពិភពបាល់ទាត់ មិនមែនសុទ្ធតែស្រស់បំព្រងគ្រប់បែបយ៉ាងនោះទេ។ នៅមានផ្នែកមួយទៀតដែលកីឡាករបាល់ទាត់មិនចង់ជួបប្រទះ នោះគឺការរងរបួស។ បញ្ហានេះ មិនត្រឹមតែធ្វើឲ្យកីឡាករបាត់បង់ឱកាសបង្ហាញខ្លួននៅលើទីលានមួយរយៈពេលនោះទេ កីឡាករខ្លះទៀតអាចនឹងធ្លាក់ទម្រង់លេងផងដែរ ពេលវិលចូលការប្រកួតវិញ។
ការរងរបួសខ្លះ អាចនឹងជាសះស្បើយក្នុងរយៈពេលដ៏ខ្លី អាចតិចជាងមួយសប្ដាហ៍ ប៉ុន្តែរបួសខ្លះទៀត ត្រូវសម្រាកព្យាបាលស្ទើរតែពេញមួយរដូវកាល។ លើសពីនេះទៅទៀត ប្រសិនបើកីឡាករព្យាបាលរបួសរបស់ពួកមិនបានជាសះស្បើយ 100% ទេនោះ វាអាចនឹងរើឡើងជាថ្មីម្ដងទៀត ហើយត្រូវចំណាយពេលកាន់តែយូរជាងមុន។ ខាងក្រោមនេះ គឺជាកីឡាករទាំង 5 រូប ដែលធ្លាប់បានចាយពេលលើការរងរបួសរយៈពេលយូរបំផុត។
5. Thomas Vermaelen (របួសសរុប 1366 ថ្ងៃ)
អតីតខ្សែការពាររបស់ Arsenal គឺកីឡាករ Thomas Vermaelen ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅ J-League ជាមួយក្លឹប Vissel Kobe និងជាមិត្តរួមក្រុម Andres Iniesta ធ្លាប់ជាកីឡាករម្នាក់ដែលរងរបួសរយៈពេលយូរបំផុតម្នាក់។ របួសរបស់គាត់ចាប់ផ្ដើមនៅរដូវកាល 2010-11។ ការរងរបួសរបស់គាត់សរុបចំនួន 35 ដង ដែលសរុបស្មើនឹង 1366 ថ្ងៃ។
4. Vincent Kompany (របួសសរុប 1419 ថ្ងៃ)
Vincent Kompany ត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់ និងធ្លាប់បានលើកពាន Premier League របស់អង់គ្លេស។ ក្រៅពីការបង្ហាញសមត្ថភាពជាខ្សែការពារឆ្នើមនោះ គាត់ក៏ធ្លាប់រងរបួសដ៏យូរផងដែរ គឺសរុបរហូតដល់ 1419 ថ្ងៃ។ របួសរបស់ខ្សែការពាររូបនេះ បានចាប់ផ្ដើមឡើងនៅអំឡុងឆ្នាំ 2015។
3. Jack Wilshere (របួសសរុប 1470 ថ្ងៃ)
បញ្ហារបួសរបស់ Jack Wilshere បានចាប់ផ្តើមនៅក្នុងរដូវក្តៅនៃឆ្នាំ 2011 ដែលវាជារបួសកជើងរុំាំរ៉ៃ ក្នុងអំឡុងការប្រកួតមុនបើករដូវកាលរវាងក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងក្រុម New York Red Bulls។ Wilshere បានរងរបួសចំនួន 18 ដងផ្សេងៗគ្នា និងខកខានធ្វើការបង្ហាញខ្លួននៅលើទីលានរយៈពេល 1470 ថ្ងៃ។
2. Arjen Robben (របួសរយៈពេល 1507 ថ្ងៃ)
ទាំងអស់គ្នាប្រហែលជាមិនធ្លាប់ដឹងថាទេ ខ្សែប្រយុទ្ធស្លាបដ៏អស្ចារ្យម្នាក់នេះ ធ្លាប់រងរបួសសរុបរហូតដល់ 1507 ថ្ងៃ ក្នុងចំណោមរបួស 58 ដង ផ្សេងៗគ្នា។ Arjen Robben គឺជាកីឡាករដែលធ្លាប់លេងឲ្យក្លឹប Real Madrid, Chelsea និង Bayern Munich។ ក្លឹបចុងក្រោយដែលគាត់លេងមុនពេលចូលនិវត្តន៍ គឺក្លឹប FC Groningen។
1. Abou Diaby (របួសសរុប 1747 ថ្ងៃ)
អតីតខ្សែបម្រើ Arsenal និងជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង Abou Diaby ជាកីឡាករដែលរងរបួសសរុបច្រើនជាងគេបំផុត។ Diaby បានបង្ហាញខ្លួនត្រឹមតែ 214 ប្រកួតប៉ុណ្ណោះ ពេញមួយអាជីពបាត់ទាត់របស់គាត់ ហើយបានខកខានការប្រកួតសរុបរហូតដល់ 1747 ថ្ងៃជាមួយនឹងបញ្ហារបួស។ គាត់បានរងរបួសចំនួន 21 ដង ផ្សេងៗគ្នា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចង់ដោះដូរកីឡាករ 2 រូប ជាមួយ Joshua Zirkzee របស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ចង់ចុះដូរ Nkunku ជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG