បាល់ទាត់អន្តរជាតិ
មិនទាន់បានប៉ុន្មានផង Luke Shaw សរសើរគ្រូបង្វឹកថ្មី Erik ten Hag មិនដាច់ពីមាត់

ខ្សែការពារ Luke Shaw របស់ក្លឹបបិសាចក្រហម Manchester United ជឿជាក់ថា ក្រុមរបស់ខ្លួនកំពុងបានបោះជំហានទៅមុខរួចទៅហើយ ក្នុងអំឡុងពេលដ៏ខ្លីរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។
ដោយឡែកគ្រូបង្វឹកសញ្ជាតិហូឡង់ Erik ten Hag ត្រូវបានគេចាត់ទុកថា គឺជាមនុស្សម្នាក់ដែលមកសង្គ្រោះក្លឹបបិសាចក្រហមដែលកំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅរដូវកាលមុន ជាមួយនឹងចំណាត់លេខ 6 នៃតារាង Premier League ដែលវាជាប្រវត្តិដ៏អាក្រក់បំផុតមួយរបស់ក្លឹប។
យ៉ាងណាមិញសញ្ញាណដំបូងដ៏ល្អរបស់ក្លឹបបិសាចក្រហម Manchester United គឺការឈ្នះពីរប្រកួតដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ដែលវាជាការប្រកួតមុនបើករដូវកាល។ ក្លឹបបិសាចក្រហម បានយកឈ្នះ Liverpool ក្នុងលទ្ធផល 4-0 ដែលជាការប្រកួតនៅទីក្រុងបាងកក និងជ័យជំនះម្ដងទៀតទៅលើក្រុម Melbourne Victory ក្នុងលទ្ធផល 4-1 ជាការប្រកួតនៅប្រទេសអូស្ត្រាលី។
Luke Shaw បាននិយាយថា៖ “ខ្ញុំគិតថាគ្រូបង្វឹករូបនេះបានដឹងពីអ្វីដែលក្រុមត្រូវការ ហើយគាត់មានស្ទីលផ្ទាល់ខ្លួនរបស់គាត់ និងរបៀបដែលគាត់គ្រប់គ្រង ហើយកីឡាករទាំងអស់ពិតជាបានទទួលយកវាបាន។ ពួកគេពិតជារីករាយជាមួយនឹងអ្វីដែលជាការចាត់តាំងរបស់គ្រូបង្វឹក”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi