បាល់ទាត់អន្តរជាតិ
Paulo Dybala នឹងចុះកុងត្រារយៈពេល 3 ឆ្នាំជាមួយក្លឹប AS Roma

គ្រប់យ៉ាងហាក់ដូចជាច្បាស់ការណ៍ 100% ទៅហើយសម្រាប់ខ្សែបម្រើប្រយុទ្ធ Paulo Dybala ដោយគាត់នឹងចុះហត្ថលេខាជាកីឡាករចំណូលថ្មីរបស់ក្លឹប AS Roma ហើយរងចាំតែការពិនិត្យសុខភាពដំណាក់កាលចុងក្រោយ និងត្រៀមប្រកាសជាផ្លូវការណ៍ពីក្លឹបតែប៉ុណ្ណោះ។
កីឡាករអាហ្សង់ទីនរូបនេះ នឹងចុះហត្ថលេខាជាមួយក្លឹប AS Roma ដល់ឆ្នាំ 2025។ ក្លឹប Roma ទទួលបាន Dybala ដោយមិនចំណាយប្រាក់ផ្ទេរឡើយ បន្ទាប់ពីកីឡាកររូបនេះបានផុតកុងត្រាជាមួយអតីតក្លឹបចាស់ Juventus។
យ៉ាងណាមិញ ការផ្ទេរនេះដែរ ត្រូវបានគេប្រាប់ឲ្យដឹងថា លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹប គឺជាផ្នែកមួយដ៏សំខាន់ដែលទាក់ទាញ Paulo Dybala ឲ្យយល់ព្រមចុះហត្ថលេខាជាមួយ AS Roma។
មុនសម្រេចចិត្តចូលរូមជាមួយ Roma ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ដូចជា Manchester United, Arsenal, Tottenham, Inter Milan និង Atletico Madrid ប៉ុន្តែគាត់បានជ្រើសរើសយក Roma។ ការទាមទារប្រាក់ឈ្នួលរបស់ Dybala ត្រូវបានគេគិតថា ជាបញ្ហាមួយផងដែរ ខណៈដែលគាត់ចង់បាន 280,000 ផោនក្នុងមួយសប្តាហ៍។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi