បាល់ទាត់អន្តរជាតិ
Atletico Madrid ចាប់អារម្មណ៍ការផ្ទេរ Cristiano Ronaldo ពីបិសាចក្រហម

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo កំពុងមានការភ្ជាប់ទំនាក់ទំនងជាមួយលោក Diego Simeone នៅ Atletico Madrid សម្រាប់ការផ្ទេរនៅរដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះ នៅតែបន្តស្វែងរកផ្លូវចេញពីក្លឹបបច្ចុប្បន្ន Manchester United។
យ៉ាងណាមិញ កីឡាករវ័យ 37 ឆ្នាំរូបនេះចង់ចាកចេញពី Old Trafford បន្ទាប់ពីក្លឹបបិសាចក្រហម មិនមានកៅអីលេង UEFA Champions League រដូវកាលនេះ។ គាត់ចង់ស្វែងរកក្លឹបថ្មីដែលជាការប្រកួតប្រជែងកម្រិតខ្ពស់ និងមានកៅអីលេង UEFA Champions League។
រហូតមកដល់ពេលនេះ Ronaldo ត្រូវបានបដិសេធ ដោយក្លឹបមួយចំនួននៅតំបន់អឺរ៉ុបដូចជា Chelsea, Bayern Munich និង Paris Saint-Germain ដោយពួកគេមិនត្រូវការខ្សែប្រយុទ្ធរូបនេះឡើយ។
ទោះយ៉ាងណាក៏ដោយ របាយការណ៍ពី AS បានឲ្យដឹងថា ក្លឹប Atletico Madrid កំពុងចាប់អារម្មណ៍ផ្ទេរ Cristiano Ronaldo ដែលនោះជាការចង្អុលបង្ហាញពីគ្រូបង្វឹក Diego Simeone។ លើសពីនេះទៅទៀត Atletico Madrid ក៏ជាក្លឹបដែលមានកៅអីលេង UEFA Champions League ដែល Ronaldo ត្រូវការផងដែរ។
គ្រូបង្វឹកលោក Diego Simeone ជឿជាក់ថា ការផ្ទេរ Cristiano Ronaldo អាចនឹងផ្តល់ផលចំណេញដល់ក្លឹបដូចគ្នាទៅនឹងការចុះហត្ថលេខាលើ Luis Suarez ពី Barcelona កាលពីឆ្នាំ 2020។ ពេលនោះ Suarez បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប និងបានជួយក្រុមឲ្យឈ្នះពាន LaLiga។
ប្រភព: Metro
-
Uncategorized4 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized3 days ago
អ្នកមកចែចូវ Vini JR ពី Real Madrid លើកនេះមិនក្រីក្រប៉ុន្មានទេ!!
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥