បាល់ទាត់អន្តរជាតិ
ប្អូនប្រុសរបស់ Jude Bellingham ចុះកុងត្រាផ្លូវការណ៍ជាមួយក្លឹប Birmingham City

ខ្សែបម្រើប្រយុទ្ធ Jobe Bellingham ត្រូវជាប្អូនប្រុសបង្កើតរបស់ Jude Bellingham ដែលជាកីឡាកររបស់ក្លឹប Borussia Dortmund បានចុះហត្ថលេខាជាមួយក្លឹបអាជីពពេញលេញ ដែលជាឈុតយុវជន U-23 របស់ក្លឹប Birmingham City និងជាក្លឹបរបស់គាត់ទាំងពីកុមារភាព។
Jobe Bellingham ត្រូវបានក្លឹបនាំយកមកលេងជាមួយឈុតយុវជន ដែលនៅពេលនេះ គាត់ទើបតែមានអាយុ 16 ឆ្នាំតែប៉ុណ្ណោះ។ កីឡាកររូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមយុវជន U-23 របស់ក្លឹប Birmingham City កាលពីរដូវកាលមុន ដោយបានលេងត្រឹមតែជាកីឡាករបម្រុងក្នុងការប្រកួត Championship ចំនួនពីរដង និងលេងបាន 50 នាទី ក្នុងការប្រកួតក្របខណ្ឌ FA Cup ដែលចាញ់ក្រោមស្នាដៃក្លឹប Plymouth Argyle។
យ៉ាងណាក្ដី Jobe Bellingham ត្រូវបានក្លឹបចុះហត្ថលេខាកុងត្រា ដែលមានកុងត្រាដល់ឆ្នាំ 2024។ កីឡាកររូបនេះ ត្រូវបានគេមើលឃើញថា កំពុងដើរតាមគន្លងរបស់បងប្រុសរបស់គាត់ គឺកីឡាករ Jude Bellingham ដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Birmingham City ដូចគ្នា។
ដោយឡែកសម្រាប់ក្លឹប Birmingham City ត្រូវបានគេដឹងថា គឺជាក្លឹបដ៏ល្បីមួយក្នុងការអភិវឌ្ឍន៍សមត្ថភាពកីឡាក្មេងៗ និងផលិតបាននូវកីឡាករដែលមានទេពកោសល្យលេចធ្លោរទៅថ្ងៃក្រោយ។
ប្រភព: 90 Min