បាល់ទាត់អន្តរជាតិ
Marco Asensio ចាកចេញពី Real Madrid ទៅចូលរួមជាមួយ AC Milan

របាយការណ៍ថ្មីៗនេះពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Marco Asensio បានសម្រេចចិត្ត ចូលរួមជាមួយក្លឹប AC Milan ហើយនៅពេលនេះ ដោយរងចាំតែថ្ងៃដែលក្លឹបនឹងប្រកាសនាពេលឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។
ដោយឡែក Asensio បានមកដល់ទឹកដីរបស់ AC Milan ដើម្បីធ្វើតេស្តសុខភាព និងចុះកុងត្រាផ្ទេររយៈពេលវែងជាមួយក្លឹបថ្មីរបស់ខ្លួនផងដែរ។ តម្លៃនៃការផ្ទេរ Marco Asensio ពី Real Madrid មក AC Milan ត្រូវបានគេបង្ហើបឲ្យដឹងថា មានចំនួន 50 លានអឺរ៉ូ ដែលវាជាការស្នើសុំដោយក្លឹបស្ដេចស Real Madrid។
ថ្វីត្បិតតែក្លឹប Real Madrid គឺជាក្លឹបនៅក្នុងក្ដីស្រម៉ៃរបស់ Marco Asensio ក៏ដោយ ប៉ុន្តែការបាត់បង់ឱកាសលេងនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Carlo Ancelotti បានធ្វើឲ្យគាត់សម្រេចចិត្តចាកចេញ។ Real Madrid គឺជាក្លឹបដែលខ្សែប្រយុទ្ធរូបនេះ ធ្លាប់រួមរស់អស់រយៈពេល 7 ឆ្នាំមកហើយ និងធ្លាប់បានឈ្នះពានធំៗជាច្រើនជាមួយក្លឹប ទាំងពានលីគអេស្ប៉ាញ និងពាន UEFA Champions League។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!