បាល់ទាត់អន្តរជាតិ
ក្លឹប Manchester City ផ្ដល់អាវលេខ 7 របស់ Sterling ទៅឲ្យខ្សែការពារ Joao Cancelo

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលក្លឹប Manchester City បានប្ដូរលេខអាវរបស់ Joao Cancelo ពីលេខ 27 មកលេខ 7 វិញ ដែលវាជាលេខរបស់អតីតខ្សែប្រយុទ្ធស្លាប Raheem Sterling។
ជាធម្មតា កីឡាករដែលលេងតំណែងជាខ្សែការពារ កម្រនឹងទទួលបានឱកាសពាក់លេខ 7 ណាស់ ព្រោះភាគច្រើនលេខ 7 នេះ ត្រូវបានពាក់ដោយខ្សែប្រយុទ្ធ រឺជាខ្សែបម្រើដ៏ឆ្នើមបំផុតរបស់ក្លឹប។ យ៉ាងណាមិញបើតាមការយល់ឃើញរបស់អ្នកគាំទ្រ អាវលេខ 7 នេះគួរតែផ្ដល់ទៅឲ្យ Phil Foden រឺអ្នកដែលសាកសមម្នាក់ទៀតគឺ Kevin De Bruyne ព្រោះនៅជាមួយក្រុមជម្រើសជាតិប៊េលហ្ស៊ិក Kevin De Bruyne ក៏ប្រើប្រាស់អាវលេខ 7 នេះដែរ។
ទោះជាយ៉ាងណាក្ដី ក្លឹបមេឃខៀវ Manchester City បានបញ្ជាក់ថា Joao Cancelo សាកសមនឹងពាក់លេខថ្មីនេះ ព្រោះគាត់ក៏ធ្លាប់ពាក់អាវលេខ 7 នៅអតីតក្លឹបចាស់ Inter Milan និង Valencia ខណៈពេលដែលលេងនៅ Benfica គាត់ពាក់លេខ 70។
ក្រៅពី Raheem Sterling នៅមានកីឡាករជាច្រើនទៀតរបស់ក្លឹបដែលធ្លាប់ប្រើប្រាស់លេខ 7 នេះពីមុនមក មានដូចជា៖ Georgi Kinkladze, Stephen Ireland, David White, Peter Barnes, Mike Summerbee និង Robbie Fowler ជាដើម។
ប្រភព: Mancity.com
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!